ក្រុមអ្នកជំនាញ CMACថា ៖ រណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង គ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង ជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ខណៈមានអ្នកលាបពណ៌ថា គ្រាប់បែកMK-84នេះជាគ្រាប់បែកចាស់។ក្រុមអ្នកជំនាញ គ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់បានស្រាវជ្រាវរករណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង។

លោកបន្តថា គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃចាប់តាំងពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥។ គ្រាប់បែកត្រកូលMKនេះមានកំណត់សំគាល់និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះF-16និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ យន្តហោះF-16នេះអាចដឹកគ្រាប់បែកMK-84ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជើង ។
កម្ពុជាមានជំនាញច្បាស់លាស់(CMAC) ហើយមិនដែលបំភ្លើសណាមួយ រាល់ការលើកឡើង ព្រោះគ្រាប់នេះជាគ្រាប់ ចេញពីយន្តហោះF-16នេះ អាចដឹកគ្រាប់បែកMK-84ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print