ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តាមពិតខ្ញុំមិនចង់ប្រើប្រាស់ផេកផ្លូវការ និងពេលវេលាប្រទេសជាតិកំពុងជួបការលំបាកបកស្រាយរឿងនេះទេប៉ុន្តែ ប្រសិនមិនបកស្រាយនឹងអាចមានការភាន់ច្រឡំកើតឡើង។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ក្មួយស្រីដែលនិយាយក្នុងវីដេអូនេះបាននិយាយថាជាបងប្អូនជីដូនមួយរបស់ហ៊ុន ម៉ាណែតដែលជាកូនប្រុស សម្ដេចនិងភរិយា។ ម៉ាណែតជាចៅទី៦ខាងឪពុកម្តាយខ្ញុំនិងជាចៅទី៤ខាងឪពុកម្តាយក្មេកសម្ដេច។
សម្ដេចតេជោ ទោះម៉ាណែតក្លាយជានាយករដ្ឋមន្ត្រី តែម៉ាណែតគោរពឋានានុក្រមក្នុងចំណោមបងប្អូនជីដូនមួយរបស់គេបានល្អណាស់។ការលើកឡើងរបស់ក្មួយស្រីមិនមែនគ្រាន់តែប៉ះពាល់ដល់ម៉ាណែតទេតែវា ជាប៉ះពាល់ដល់ខ្ញុំនិងភរិយាដែលបោះបង់ចោលក្មួយបង្កើតដែលពេលនេះក្មួយបង្កើតស្ទើរទាំងអស់កំពុងហៅខ្ញុំនិងភរិយាថាពុកនិងម៉ែ។
អ្វីដែលកាន់តែធ្ងន់ធ្ងរគឺបះពាល់ដល់កិត្តិយសរបស់ឪពុកម្តាយក្មេកខ្ញុំដែលពួកគាត់ប្តីមួយប្រពន្ធមួយតែពេលដែល
ក្មួយនិយាយគឺសំដៅថាឪពុកក្មេកខ្ញុំមានប្រពន្ធពីរប្រពន្ធមួយជាម្តាយភរិយា ខ្ញុំនិងប្រពន្ធមួយទៀតជាម្តាយរបស់ក្មួយស្រី។
បន្ថែមពីនេះ សម្តេចតេជោ សូមក្មួយបញ្ឈប់ជាបន្ទាន់នូវការនិយាយបែបនេះបន្តទៀត៕ដោយ៖សិលា