ភ្នំពេញ៖ ក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្លាំងកម្ពុជាចំនួន២០រូបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៥មក មានសុវត្ថិភាពធម្មតា ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការចរចា ហើយក៏កំពុងជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកយើងវិញឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
លោកស្រីឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា «កម្ពុជាក៏បានស្នើឱ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់ពួកគេឱ្យយើងវិញ។
ដូច្នេះក្រសួងការពារជាតិ កងយោធពខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»៕
...