អ្នកនាំពាក្យក្រសួងអធិការកិច្ច៖ មានក្រុមជនខិលខូចបានប្រើឈ្មោះ រដ្ឋមន្ត្រី​ សុខ​ សូកេន ទៅបង្កើតFacebook ក្លែងក្លាយ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជនជាបន្ដបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖​ អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ៖ ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ មានក្រុមជនខិលខូចបានប្រើឈ្មោះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅបង្កើតគណនីFacebook ក្លែងក្លាយ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជនជាបន្ដបន្ទាប់។

អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមប្រកាសបដិសេធ ចំពោះគណនីនេះ ដែលបានបង្កបញ្ហា ឬផលប៉ះពាល់ណាមួយ និងសូមស្នើដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជនខិលខូចនេះជាបន្ទាន់ ទៅតាមនីតិវិធីច្បាប់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print