យុវជនម្នាក់ត្រូវរថយន្តបែនដឹកដីកិនបែកក្បាលស្លាប់ភ្លាមមួយរំពេច​ បន្ទាប់ពីជិះម៉ូតូប៉ះជាមួយរថយន្តដឹកអេតចាយ

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់បានជិះម៉ូតូ​តាមដងផ្លូវទៅប៉ះជាមួយរថយន្តដឹកអេតចាយម៉ាក KIA បណ្ដាលឲ្យដួល​ ហើយសំណាងអាក្រក់ក៏ត្រូវរថយន្តបែនដឹកដីកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច​ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី០២​ ខែសីហា​ ឆ្នាំ​២០២៥​ ត្រង់ចំណុចលេីផ្លូវលេខ១០៤​ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​    សមត្ថកិច្ចជំនាញចរាចរណ៍​នៃអធិការដ្ឋាននគរបាលខណ្ឌដង្លោ​ បានឲ្យដឹងថា ភាគីម៉ូតូរងគ្រោះមានគ្នា០៣នាក់​ ទី១- ឈ្មោះ ឃឿន សុខខៃ ភេទប្រុស​ អាយុ ២២ឆ្នាំ នៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង(អ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ)​ ។ ទី២- ឈ្មោះ ឃឿន សុខុម ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង (រួមដំណើរត្រូវជាប្អូនរងរបួសស្រាល)​ និងទី៣-ឈ្មោះ អ៉ី ម៉ូរ៉ូស្សា ភេទប្រុស អាយុ៦០ឆ្នាំ  (រួមដំណើរត្រូវជាឪពុក)រងរបួស្រាល​ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ 1IY-3717​ ។
ចំណែកភាគីរថយន្ដអេតចាយម៉ាក kIA ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 2R-0769 អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួន)។
​    សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​បានបញ្ចាក់​ថា តាមទិសដៅម៉ូតូបើកពីលិចទៅកើត រីឯរថយន្ដអេតចាយបើកពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្ដអេតចាយបត់ឆ្វេងឆ្លងផ្លូវក៏ត្រូវម៉ូតូជិះប៉ះចំកន្ទុយរថយន្ដអេតចាយពីក្រោយបណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្ដ១គ្រឿងទៀតមិនស្គាល់អត្ដសញ្ញាណ (សង្ស័យបែនដឹកដី)បណ្តាលឲ្យកិនស្លាប់មនុស្សម្នាក់នៅនឹងកន្លែង និងរងរបួសស្រាល០២នាក់​ ហើយភ្លាមៗរថយន្តបង្កសង្ស័យថាជារថយន្តបែនដឹកដីនោះបានបេីកគេចបាត់ស្រមោល​ ។
ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយជំនាញចរាចរណ៍ចុះមកដល់កន្លែងកេីតហេតុធ្វេីការវាស់វែងយករថយន្តដឹកអេតចាយ​និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រង់ចាំដោះស្រាយតាមក្រោយ​ ។ ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print