ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ ប៉ុន្មានថ្ងៃនេះសង្កេតឃើញការផុសតាមបណ្ដាញសង្គមមួយចំនួនតូចមានគំនិតមិនល្អ🙏 ។
លោកស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា ដូច្នេះសូមគោរពជូនមហាជនជាពិសេសយុវជនយើងសូមនាំគ្នាចូលរួមជាមួយសមត្ថកិច្ចយើងខ្ញុំថែរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ភាពស្ងៀមស្ងាត់ប្រកបដោយសេចក្ដីថ្លៃថ្នូរ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា កុំស្ដាប់ការបំផុស អុចអាល ពីបុគ្គលមួយចំនួនតូច ដើរបង្ករអុកឡុក តាមទីតាំងផ្សេងៗអី ។
លោកស្នងការ បានសង្កត់ធ្ងន់ថា៖ យើងត្រូវស្ដាប់និងជឿទុកចិត្តលើការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាយើងជាពិសេស សម្ដេចតេជោធិបតី ៕
...