ភ្នំពេញ : គយចល័តនឹងមានវិធានការបង្ក្រាប ក្រុមហ៊ុនថៃឈ្មោះ(TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីតTIPCO ASPHALT (CAMBODIA) COMPANY LIMITEDនាំទឹកកៅស៊ូអ៊ុតថ្នល់ មកចែកចាយនិង លក់អោយក្រុមហ៊ុនធ្វើផ្លូវនៅកម្ពុជាហេតុអីមានសិទ្ធនាំចូលរួចពន្ធ លើសតាមច្បាប់កំណត់ ! លោក នូ សុីថា ប្រធានគយចល័តទូទាំងប្រទេស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាមានប្រសាសន៍បែបនេះ ។ លោកបន្តថា , ចាំអោយជំនាញឃ្លាំមើល ការនាំចូលនោះស្របច្បាប់ទេ បើអនុវត្តខុសនីតិគយ ត្រូវបង្ក្រាប ឬបិទមិនអោយនាំចូល ។
សូមជម្រាបជូនថា , សមត្ថកិច្ចគយនិងរដ្ឋាករ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច គួរស្រាវជ្រាវក្រុមហ៊ុនថៃឈ្មោះ(TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីតTIPCO ASPHALT (CAMBODIA) COMPANY LIMITED ដែលនាំទឹកកៅស៊ូអ៊ុតថ្នល់ មកចែកចាយនិង លក់អោយក្រុមហ៊ុនធ្វើផ្លូវនៅកម្ពុជាហេតុអីមានសិទ្ធនាំចូលរួចពន្ធ លើសតាមច្បាប់កំណត់ ! ហើយថ្មីៗនេះ ឮដំណឹងថា ក្រុមហ៊ុនជាច្រើន ឈប់ទទួលទិញពីក្រុមហ៊ុនមួយនេះ ខណៈជាក្រុមហ៊ុនថៃ ហើយមកកើបលុយពីកម្ពុជា ទាំងដឹកលើសអាជ្ញាប័ណ្ណ ហើយយកថវិកាទ្រទ្រង់កងទ័ពរបស់គេ ។
សូមបញ្ជាក់ថា, ៖ មានក្រុមថៃឈ្មោះ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED នៅកម្ពុជា ដែលនាំទឹកកៅស៊ូអ៊ុតថ្នល់ មកចែកចាយនិង លក់អោយក្រុមហ៊ុនធ្វើផ្លូវនៅកម្ពុជា ។ ចំពោះក្រុមហ៊ុនរបស់ថៃ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED មួយនេះ កម្ពុជាយើងបានចំណាយលុយទិញ ទឹកកៅស៊ូអ៊ុតថ្នល់ពីក្រុមហ៊ុននេះរាប់សិបលានដុល្លារក្នុង១ឆ្នាំៗ ។ ក្រុមហ៊ុនត្រូវបានគេទម្លាយថា គាត់មានច្បាប់ពីក្រុមហ៊ុនដេញថ្លៃគម្រោងស្ថាបនាសាងសង់ផ្លូវជាតិនៅកម្ពុជា ! ដូច្នេះក្រុមហ៊ុនដេញគម្រោងស្ថាបនាសាងសង់ផ្លូវជាតិ មានច្បាប់អនុញ្ញាតឱ្យនាំចូលទឹកកៅស៊ូអ៊ុតផ្លូវដោយរួចពន្ធ ប៉ុន្តែឱ្យក្រុមថៃឈ្មោះ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED ជាអ្នកនាំចូលរួចពន្ធ ។ ប៉ុន្តែគាត់នាំចូលលើសច្បាប់អនុញ្ញាតដើម្បីយកលក់បន្តចែកចាយឱ្យក្រុមហ៊ុនផ្សេងៗ។
កន្លងមកនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងតាមច្រកអន្តរជាតិស្រែអំបិល ! ដល់ពេលកម្ពុជា-ថៃ មានជម្លោះបញ្ហាព្រំដែន ក៏បិទច្រក ដូច្នេះក្រុមហ៊ុននេះនាំចូលតាមផ្លូវទឹក គឺតាមកំពង់ផែម៉ុង ឬទ្ធី ច្រកអន្តរជាតិកែវផុស ខេត្តព្រះសីហនុ ដឹកមកពីប្រទេសសាំងហ្គាពួរ ។ ក្នុងនោះគេបង្ហើបថា ៖ ក្រុមហ៊ុនថៃ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED មានច្បាប់រួចពន្ធ តែគាត់យកច្បាប់នាំចូលលើស១គុណ២ ឬគុណនឹង៣ ដែលធ្វើអោយរដ្ឋត្រូវបាត់បង់ចំណូលពន្ធយ៉ាងច្រើនក្នុង១ឆ្នាំៗ ។ ពាក់ព័ន្ធបញ្ហានេះ លោក នូ សុីថា ប្រធានគយចល័តទូទាំង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
លោកត្រូវពិនិត្យមើលក្រុមហ៊ុន (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED របស់ថៃ មួយនេះដោយយកចិត្តទុកដាក់បំផុត ដើម្បីការពារការខាតបង់ចំណូលពន្ធនាំចូលរបស់រដ្ឋ។
សូមជម្រាបថា, មិនត្រឹមតែនាំចូលរួចពន្ធលើសស្តុបប៉ុណ្ណោះទេ គឺច្រើនធ្វើការទំនាក់ទំងជាមួយក្រុមហ៊ុនដែលដេញគម្រោងសាងសង់ធ្វើជាតិបាន និងក្រុមហ៊ុនផ្សេងៗដើម្បីដឹកទឹកកៅស៊ូអ៊ុតថ្នល់ចែកចាយលក់កើបលុយនៅស្រុកខ្មែរយ៉ាងស្ងាត់ស្ងៀម ដែលគម្បីសមត្ថកិច្ចជំនាញពាក់ព័ន្ធ មានវិធានការ តើស្ថាប័នណាពាក់ព័ន្ធក្នុងប្រយោជន៍នេះ ឬទុកឱ្យក្រុមហ៊ុនថៃមកកើបលុយខ្មែរ ហ៊ានទាំងនាំចូលលើសច្បាប់កំណត់ ! ក្នុងករណីនេះអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ពីក្រុមហ៊ុនថៃ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត TIPCO ASPHALT (CAMBODIA) COMPANY LIMITED ដោយគ្មានលេខទូរសព្ទ ប៉ុន្តែគេដឹងថា ក្រុមហ៊ុនថៃ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED មានអាសយដ្ឋានការិយាល័យភ្នំពេញ ៖ អូអេចខេថោវើជាន់ទី៦(L06-02) ផ្លូវ110 កែងនឹងផ្លូវ93 ភូមិ3 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នឹងរងចាំការបញ្ជាក់ណាមួយពីក្រុមហ៊ុនរៀងរាល់ម៉ោងរដ្ឋបាល បើសិនមានអំណៈអំណាងណាមួយពិតប្រាកដ។
សូមបញ្ជាក់ថា ៖ (TIPCO ) ធីបកូ អេសហ្វល (ខេមបូឌា) ខមភេនី លីមីធីត
TIPCO ASPHALT (CAMBODIA) COMPANY LIMITED មានស្នាក់ការនៅកំពង់ផែម៉ុង ឬទ្ធី ដូច្នេះគេអាចនាំចូលយកមកស្តុក ដើម្បីបន្តលក់ចែកចាយឱ្យក្រុមហ៊ុនផ្សេងៗទៀតនៅកម្ពុជា ។ ដោយឡែក លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា, ករណីនេះជាភារកិច្ចខាងសមត្ថកិច្ច គយនិងរដ្ឋាករកម្ពុជា ។
សូមរំលឹកថា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខជនភាសសឹក នៅខេត្តព្រះវិហារកន្លងទៅ បានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋថា , សៀមជាចោរឈ្លានពាន ដែលពិភពលោកពិតជាបានមើលឃើញអំពីអំពើអាក្រក់របស់គេ។ ដូច្នេះហើយសង្ឃឹមថាសមត្ថកិច្ច នឹងមានវិធានការ ទប់ស្កាត់ បង្ក្រាប ការនាំទឹកជ័រកៅស៊ូរបស់ក្រុមហ៊ុននេះឲ្យមានប្រសិទ្ធភាព ឬបិទមិនឱ្យនាំចូល ពីព្រោះថាកម្ពុជា មានក្រុមហ៊ុនសម្រាប់ ផ្គត់ផ្គង់គ្រប់គ្រាន់ទៅហើយ ! ទាំងក្រុមហ៊ុនរបស់កម្ពុជា ក្រុមហ៊ុនបរទេស និងផ្គត់ផ្គង់គ្រប់គ្រាន់ ដល់ខាងអង្គភាពវិស្វកម្មអគ្គបញ្ជាការដ្ឋាន វិស្វកម្មក្រសួងកម្ពុជាតិថែមទៀតផង៕
ដោយ : សិលា