តុលាការសម្រេចឃុំខ្លួនបុរសខ្មែរអ៊ិស្លាមម្នាក់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនបុរសខ្មែរអ៊ិស្លាមម្នាក់ជាបណ្ដោះអាសន្ន បន្ទាប់ពីសមត្ថកិច្ចនគរបាលឃាត់ចាប់បុរសរូបនេះ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តសារធារណៈ និងធ្លាប់ធ្វើការអបរំច្រើនដងនាពេលកន្លងមក។

គួររំលឹកថា បុរសខ្មែរអ៊ិស្លាមត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជាបណ្ដោះអាសន្នខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរលាប ធ្វើការឃាត់ចាប់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅភូមិ-សង្កាត់រលា ក្រុង-ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាលប្រាប់ថា បុរសសង្ស័យខ្មែរអ៊ិស្លាមត្រូវបានឃាត់ចាប់ខ្លួនឈ្មោះ ម៉ាន ម៉ាត់ អាយុ២៥ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ(កន្លែងចាប់ខ្លួន)។ សមត្ថកិច្ចបន្តថា ការឃាត់ចាប់ខ្លួនបុរសសង្ស័យរូបនេះ ក្រោយពីទទួលបានពាក្យបណ្ដឹងតាមទូរស័ព្ទពីអ្នកភូមិថា រូបគេបានសុីផឹកស្រវឹងជោគជាំបានស្រែកឡូឡាជេប្រមាថអ្នកភូមិផងរបងជាមួយ ហើយបានវាយកម្ទេចបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសារធារណៈ(កញ្ចក់សម្ភារព្រះវិហារអ៊ិស្លាម)។

ប្រភពពីសមត្ថកិច្ចដដែលបន្តទៀតថា បុរសខ្មែរអ៊ិស្លាមរូបនេះ សម្បូររឿងអាស្រូវច្រើនសមត្ថកិច្ចធ្លាប់ចាប់យកមកធ្វើការអបរំច្រើនលើកច្រើនសារមកហើយមិនរៀងចាលនោះទេ៕

photo_2016-09-01_08-26-24

ដោយ៖ ប៉ឹម ពិន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print