តើឧស្សាហកម្មគ្រឿងសម្អាង K-beauty របស់កូរ៉េខាងត្បូងកំពុងរងការវាយប្រហារដោយពន្ធរបស់លោក Trumpដូចម្តេចខ្លះ?

ចែករំលែក៖

K-beauty ជាពាក្យដែលគ្របដណ្តប់លើផ្នែកថែរក្សាស្បែក គ្រឿងសម្អាង និងគ្រឿងថែរក្សាសម្រស់ជាច្រើនប្រភេទពីប្រទេសកូរ៉េខាងត្បូង ត្រូវបានគេកោតសរសើរចំពោះគុណភាព និងតម្លៃរបស់វា ដែលជំរុញឱ្យមានតម្រូវការកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ការផ្សព្វផ្សាយជាសកលនៃវប្បធម៌កូរ៉េខាងត្បូងក៏បានជួយជំរុញប្រជាប្រិយភាពនៃគ្រឿងសំអាងរបស់ខ្លួន។

Pearl Mak ដែលរស់នៅសហរដ្ឋអាមេរិកបានប្រាប់ BBC ថានាងត្រូវបានមិត្តភក្តិរបស់នាងណែនាំដល់ផលិតផល K-beauty ។ អ្នករចនាក្រាហ្វិចអាយុ 27 ឆ្នាំរូបនេះបាននិយាយថា សេរ៉ូមរបស់កូរ៉េខាងត្បូងគឺស័ក្តិសមជាងសម្រាប់ស្បែករបស់នាងបើធៀបទៅនឹងម៉ាករបស់លោកខាងលិចមួយចំនួន។

នាងបន្ថែមថា ឥឡូវនេះ “៩៥% នៃការថែរក្សាស្បែករបស់ខ្ញុំត្រូវបានផ្សំឡើងពីផលិតផល K-beauty”។

Mak មិនមែនមានតែម្នាក់ឯងទេដែលមានចំណូលចិត្តរបស់នាងចំពោះម៉ាកផលិតផលថែរក្សាស្បែករបស់កូរ៉េខាងត្បូង។ ជនជាតិអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនចំនួន 1.7ពាន់លានដុល្លារ លើផលិតផល K-beauty ក្នុងឆ្នាំ 2024។ នោះគឺជាការកើនឡើងជាង 50% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ផលិតផល K-beauty ច្រើនតែមានតម្លៃគួរឱ្យទាក់ទាញជាងផលិតផលបស្ចិមប្រទេស ប៉ុន្តែក៏មានគ្រឿងផ្សំដែលមិនមានជាទូទៅដូចនៅលោកខាងលិចដែរ។

ប្រធានាធិបតីអាមេរិកលោក Donald Trump ឥឡូវនេះបានដាក់ពន្ធនាំចូល 15% លើទំនិញកូរ៉េខាងត្បូងដែលជួញដូររវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។ វាតិចជាងការយកពន្ធ 25% ដែលលោក Trump បានគំរាមកំហែងដាក់កាលពីមុន។

អ្នកលក់រាយ K-beauty Santé Brand របស់សហរដ្ឋអាមេរិកបានឃើញការបញ្ជាទិញកើនឡើងជិត 30% នៅក្នុងខែមេសា បន្ទាប់ពីលោក Trump បានបង្ហាញការប្រមូលពន្ធនាំចូលរបស់សហរដ្ឋអាមេរិកលើប្រទេសភាគច្រើនក្នុងពិភពលោក។

អ្នកគ្រប់គ្រងហាង Winnie Zhong និយាយថា អ្នកលក់រាយ K-beauty ម្នាក់ឈ្មោះ Senti Senti បានបញ្ជាទិញផលិតផលបន្ថែមទៀតចាប់តាំងពី លោកTrump ចាប់ផ្តើមការគំរាមកំហែងពន្ធរបស់គាត់។ នៅសប្តាហ៍នេះនាងបានទទួលការជូនដំណឹងពីអ្នកផ្គត់ផ្គង់ដែលជំរុញឱ្យអ្នកលក់រាយ កាត់ស្តុកទុកមុនពន្ធឡើង។

ស្ថាបនិកក្រុមហ៊ុន Santé Brand លោកស្រី Cheyenne Ware បានប្រាប់ BBC ថាតម្លៃនឹងមិននៅដដែលនោះទេក្នុងរយៈពេល២ឆ្នាំខាងមុខទៀត។

សេដ្ឋវិទូ Munseob Lee មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា San Diego និយាយថា តម្លៃនឹងកើនឡើង ជាពិសេសសម្រាប់អ្នកលក់ផលិតផលថែរក្សាសម្ផស្សតូចៗនៅលើគេហទំព័រដូចជា Amazon ដែលប្រតិបត្តិការជាមួយនឹងប្រាក់ចំណេញតិចតួច។

ថ្វីបើតម្លៃកាន់តែខ្ពស់ក៏ដោយ ក៏ប្រជាប្រិយភាពពិភពលោកនៃវប្បធម៌កូរ៉េខាងត្បូងមានន័យថាផលិតផល K-beauty ទំនងជានៅតែមានតម្រូវការនៅក្នុងសហរដ្ឋអាមេរិក។

មិនងាយជំនួសបានទេ’ លោក Eyal Victor Mamou ទីប្រឹក្សាធុរកិច្ចដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង មានប្រសាសន៍ថា ម៉ាកយីហោ Big K-beauty ស្ថិតក្នុងស្ថានភាពល្អប្រសើរជាងក្នុងការស្រូបយកតម្លៃពន្ធ ជាងគូប្រជែងតូចៗរបស់ពួកគេ។ លោកបាននិយាយថា ក្រុមហ៊ុនធំៗទាំងនេះនឹងអាចជៀសវាងការកើនឡើងតម្លៃធំសម្រាប់អតិថិជនរបស់ពួកគេ ដោយសារពួកគេមានប្រាក់ចំណេញខ្ពស់ជាង។ លោក Mamou បន្ថែមថា ប៉ុន្តែក្រុមហ៊ុន K-beauty តូចៗដែលផលិតផលិតផលរបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងពិបាករក្សាប្រាក់ចំណេញព្រោការចំណាយច្រើន។

...

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោកប្រធានាធិបតី Trump បានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន និងសហភាពអឺរ៉ុប ដែលនឹងឃើញការនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកទទួលរងនូវពន្ធ 15% ដូចគ្នានឹងកូរ៉េខាងត្បូង។ នោះមានន័យថាប្រទេសដែលមានយីហោគ្រឿងសម្អាងធំជាងគេមួយចំនួនរបស់ពិភពលោកប្រឈមនឹងការយកពន្ធដូចគ្នានឹងឧស្សាហកម្ម K-beauty ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print