ប្រទេសនូវ៉ែលហ្សេឡង់ ៖ កុំថាឡើយតែបងប្អូនជនរួមជាតិនៅក្នុងប្រទេសកម្ពុជា គោរព ស្រឡាញ់លោកប្រធានាធិបតី អាម៉េរិក ដូ ណាល់ត្រាំ ប៉ុណ្ណោះទេ ! នៅក្រៅប្រទេសក៏ដឹងគុណលោកត្រាំ ដែលជួយសង្គ្រោះជីវិតមនុស្សប្រកបដោយប្រសិទ្ធភាព ។
ជាក់ស្តែង ! ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងផាមមើស្តុនណតន៍ ប្រទេសនូវ៉ែលហ្សេឡង់ បានរៀបចំពិធីជួបជុំសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី Donald Trump ចំពោះគំនិតផ្តួចផ្តើមប្រកបដោយមេត្តាធម៌ និងការដឹកនាំឱ្យមានការសម្រេចចិត្តក្នុងការសម្របសម្រួលបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកងកម្លាំងយោធាកម្ពុជា និងថៃដើម្បីសន្តិភាព។ ទន្ទឹមនឹងនេះ ពួកគាត់ក៏បានអំពាវនាវឱ្យភាគីថៃប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។ ពិធីជួបជុំនេះមានអ្នកចូលរួមប្រមាណ៤០០ នាក់៕
...
ដោយ ៖ សិលា