ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ លោក ស៊ុយ សេរិទ្ឋ ប្រជុំពិភាក្សាការរុះរើទំលាក់ខ្សែកាបពីលើអាកាសមកក្រោមដី ជាមួយមន្រ្តីជំនាញពាក់ព័ន្ធខាងទូរគមនាគមន៍ អគ្គិសនី អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុនស៊ីហ្វក់។
នៅតាមបណ្តោយមហាវិធីសហព័ន្ធរុស្ស៊ី ដែលឆ្លងកាត់តាមខណ្ឌចំនួនបួនគឺ ខណ្ឌដូនពេញ ខណ្ឌទួលគោក សែនសុខ និងពោធិ៏សែនជ័យ ក្នុងរាជធានីភ្នំពេញ ដើម្បីសោភណ្ឌភាព និងសុវត្ថិភាពល្អប្រសើរដល់ ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងវិធី និងពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញនេះ៕
សូមបញ្ជាក់ថា មហាវិធីសហព័ន្ធរុស្ស៊ីជាមហាវិធីទី២ ក្នុងការរុះរើនិងទម្លាក់ដាក់ក្រោមដី បន្ទាប់ពីមហាវិធីព្រះនរោត្តមដែលចាប់ផ្តើមកាត់ទម្លាក់តាំងពីខែសីហា ដែលបច្ចុប្បន្នតាមប្រតិទិនថ្មីយើងកាត់តាមបណ្តោយមហាវិធីសហព័ន្ធរុស្ស៊ី ក្នុងចំនោមមហាវិធីសំខាន់ៗនានាទាំង០៦ ក្នុងរាជធានីភ្នំពេញ៕
ដោយ៖ សីលា
...