អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ៣ ខែសីហា រថភ្លើងចិន-អឺរ៉ុប ដែល ផ្ទុកពេញកុងតឺន័រចំនួន ៥៥ មួយ គ្រឿង បាន បរចេញពីច្រកផ្លូវដែក Erlianhaote ម៉ុងហ្គោលីក្នុងប្រទេសចិន នេះជាសញ្ញាកត់សម្គាល់ថា តាំងពី ដាក់ដំណើរការជើងរថភ្លើងចិន-អឺរ៉ុបគ្រឿងទីមួយ កាលពីឆ្នាំ ២០១៣ មក ខ្សែកណ្តាលនៃខ្សែផ្លូវដែកចិន-អឺរ៉ុបបានដាក់ដំណើរការជើងរថភ្លើងសរុបលើសពី ២ ម៉ឺនគ្រឿង។ គេហទំព័រ «CCFR China state-controlled media » ច្រក Erlianhaote ម៉ុងហ្គោលីក្នុងគឺជាចំណតសំខាន់មួយ នៃខ្សែផ្លូវដែកចិន-អឺរ៉ុប ស្របពេលដែល កិច្ចសហប្រតិបត្តិការ អន្តរជាតិ របស់ប្រទេសចិនត្រូវបានធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់ ជើង រថភ្លើងចិន-អឺរ៉ុប នៅទីនេះបានលេចចេញនិន្នារការ កើនឡើង យ៉ាងលេចធ្លោទាំង ទិសដៅបើកបរ បរិមាណនិងនីតិវិធី។
បច្ចុប្បន្ន ខ្សែកណ្តាលនៃខ្សែផ្លូវដែកចិន-អឺរ៉ុបមាន ខ្សែផ្លូវ ប្រតិបត្តិចំនួន ៧៣ ខ្សែ តភ្ជាប់ ចំណតសំខាន់ៗចំនួនជាង ៧០ នៃអាល្លឺម៉ង់ និងប៉ូឡុញជាដើម និងទីក្រុងចំនួនជាង ៦០ នៃខេត្ត-ភូមិភាគ-ទីក្រុង ចំនួនជាង ២៤ នៃប្រទេសចិន ៕
ដោយ ៖ សិលា