ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកវេលាម៉ោង៩ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ នឹងដឹកនាំគណៈប្រតិភូ ដើម្បីទៅចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដោយកិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែសីហា នៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃនេះភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ហើយភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ណាត់ថាក់ផុង ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំនេះដែរក៏នឹងមានអ្នកសង្កេតការណ៍ ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដែលជាតួអង្គសំខាន់ក្នុងការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនៅប្រទេសម៉ាឡេស៊ី៕