ប្រធានាធិបតីហ្វុីលីពីន ៖ មុនពេលពិភាក្សាពីសិទ្ធិមនុស្សលោកអូបាម៉ា ត្រូវតែស្តាប់ខ្ញុំសិន

ចែករំលែក៖

នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ប្រធានាធិបតីហ្វុីលីពីន បានប្រកាសថា លោកនឹងពិភាក្សាលើគ្រប់បញ្ហាជាមួយសមភាគីអាមេរិក នៅសប្តាហ៍ក្រោយ ប៉ុន្តែលោក Rodrigo Duterte ប្រមានថា លោកអូបាម៉ា ត្រូវតែស្តាប់លោកនិយាយមុនពេលលើកឡើងពីបញ្ហាសិទ្ធមនុស្ស។

នៅពេលដែលអ្នកសារព័ត៌មានសួរថា តើលោកនឹងចុះហត្ថលេខាស្តីអំពីសិទ្ធិមនុស្សជាមួយលោកអូបាម៉ា ដែរឬទេ នៅក្នុងជំនួបពិភាក្សានាសប្តាហ៍ក្រោយ នៅក្នុងប្រទេសឡាវ? លោក Duterte បញ្ជាក់ថា វាអាស្រ័យលើស្ថានភាពជាក់ស្តែង ។ លោកបញ្ជាក់ទៀតថា ជាដំបូងលោកអូបាម៉ា ត្រូវតែយល់ឲ្យច្បាស់ពីបញ្ហាហ្វុីលីពីនកំពុងប្រឈមមុខ។

លោក Duterte បញ្ជាក់ទៅកាន់សារព័ត៌មានរ៉យទ័រ ថា «ពួគត់ចាំបាច់ត្រូវតែយល់ឲ្យបានច្បាស់ពីបញ្ហាសិទ្ធិមនុស្ស ។ខ្ញុំសូមបញ្ជាក់ថា សូមស្តាប់ខ្ញុំជាមុនសិន បញ្ហាគឺបែបនេះ ក្រោយមកទើបនិយាយពីសិទ្ធមនុស្ស»។

ការប្រកាសខាងលើរបស់ហ្វីលីពីន ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ថ្កោលទោសចំពោះសកម្មភាពប្រឆាំងការជួញដូរគ្រឿងញៀនរបស់លោក Duterte បានសម្លាប់មនុស្សជាង ២.០០០នាក់ចាប់តាំងពីខែឧសភាមកទលពេលនេះ។ តាមការប្រកាសរបស់សេតវិមាន លោកអូបាម៉ា និងលើកឡើងពីក្តីបារម្ភចំពោះសកម្មភាពសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនោះ។ មិនត្រឹមតែប៉ុណ្ណោះលោក Duterte ក៏ប្រកាសផ្តល់ប្រាក់រង្វាន់ ៤៣.០០០ដុល្លារសម្លាប់មេក្លោងការពារបណ្តាញជួញដូរគ្រឿងញៀន។

កន្លងមកសេតវិមានបានប្រកាសថា ប្រធានាធបិតីអាមេរិក លោកបារ៉ាក់ អូបាម៉ា មានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte នាថ្ងៃទី០៦ ខែកញ្ញា នៅក្នុងប្រទេសឡាវ ។

មេដឹកនាំទាំងពីរនឹងចូលរួមកិច្ចប្រជុំកំពូល EAS នៅក្នុងប្រទេសឡាវ ដើម្បីពិភាក្សាស្តីបញ្ហាជាច្រើន ក្នុងនោះមានសិទ្ធិមនុស្ស សន្តិសុខ ក្នុងតំបន់ ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អនុប្រធានទីប្រឹក្សាសន្តិសុខសេតវិមាន លោក Ben Rhodes បានបញ្ជាក់ថា «យើងជឿជាក់ថា ប្រធានាធិបតីអូបាម៉ា នឹងលើកឡើងពីបញ្ហាស្តីអំពីការប្រកាសរបស់ប្រធានាធបិតីហ្វុីលីពីន ទៅលើស្ត្រីក្រុមអ្នកសារព័ត៌មាន និងបញ្ហាជាច្រើនទៀត ។

លោក Ben Rhoder បញ្ជាក់ទៀតថា កិច្ចពិភាក្សាក៏នឹងលើកឡើងពីបញ្ហាសន្តិសុខ ពិសេសគឺភាពតានតឹងពាក់ព័ន្ធនឹងសមុទ្រចិនភាគខាងត្បូងក្នុងពេលដែលចិនកំពុងតែបន្តសកម្មភាពមិនគោរពទៅតាមច្បាប់អន្តរជាតិ ក្រោយតុកាការអាជ្ញាកណ្តាលទីក្រុងឡាអេ សម្រេចក្តីឲ្យហ្វុីលីពីនឈ្នះ ។

នៅក្នុងសន្និសីទការសែតនោះដែរ លោក Ben Rhoder បញ្ជាក់ទៀតថា ប្រធានាធិបតីអូបាម៉ា នឹងមានជំនួបពិភាក្សា ជាមួយប្រទេសទួរគី នៅក្នុងកិច្ចប្រជុំ G 20 ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសចិន ដោយមានប្រធានបទ ពិភាក្សាពីបញ្ហាសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print