កីឡាការិនីរត់ប្រណាំងរបស់សហរដ្ឋអាមេរិក Sha’Carri Richardson ត្រូវបានចាប់ខ្លួនពីបទប្រើហិង្សាលើមិត្តប្រុស Christian Coleman ភ្លាមៗមុនពេលការប្រកួតនៃកមកមវិធី U.S. Track and Field Championships នៅរដ្ឋ Oregon ។
ប៉ូលីសក្នុងរដ្ឋ Washington បាននិយាយថា ម្ចាស់ជើងឯកពិភពលោក 100m វ័យ 25 ឆ្នាំរូបនេះ ត្រូវបានឃុំខ្លួនកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកីឡាករ Coleman នៅពេលដែលគូស្នេហ៍នេះបានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma ។
របាយការណ៍ចាប់ខ្លួន Richardson ផ្ញើទៅ AFP ដោយប៉ូលីសទីក្រុង Seattle បាននិយាយថា វីដេអូសន្តិសុខបានថត Richardson ក្នុងការឈ្លោះប្រកែកគ្នាដោយពាក្យសំដីជាមួយ Colemanដែលជាមិត្តប្រុសរបស់នាង។
របាយការណ៍នោះបានសរសេរថា Richardsonដើរតាមពីក្រោយយ៉ាងប្រកៀកជាមួយ Coleman ច្រើនដង ខណៈដែល Coleman ហាក់កំពុងព្យាយាមដើរចេញ។បន្ទាប់មក Richardson រុញ Coleman ខ្លាំងល្មមដែលធ្វើឱ្យគាត់ធ្លាក់ចូលទៅក្នុងជួរឈរក្បែរនោះ នាងបានរុញ Coleman ម្តងទៀតយ៉ាងខ្លាំង ហើយថែមទងដោះកាសត្រចៀកគប់ទៅលើគាត់ទៀត។
Richardson ត្រូវបានឃុំខ្លួន និងដោះលែងកាលពីថ្ងៃចន្ទ បន្ទាប់ពីឧប្បត្តិហេតុនេះ ដែលរបាយការណ៍របស់ប៉ូលីសបានចាត់ទុកថាវាជាអំពើហិង្សាក្នុងគ្រួសារ។
នេះជារឿងចម្រូងចម្រាសចុងក្រោយបង្អស់ដែលកើតលើ Richardson ក្នុងអាជីពរបស់នាង។ នាងត្រូវបានគេហាមប្រាមមិនអោយចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូក្នុងឆ្នាំ 2021 បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានប្រើប្រាស់កញ្ឆា។ នាងមានការសោកសៅចំពោះការស្លាប់របស់ម្តាយបង្កើតរបស់នាង។ នៅឆ្នាំ 2023 នាងត្រូវបានគេដកចេញពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិចបន្ទាប់ពីការឈ្លោះប្រកែកគ្នាជាមួយអ្នកបម្រើលើយន្តហោះ។