ភ្នំពេញ៖ យុវជនប្រុសស្រីចំនួន២នាក់បានបោកកបាលនៅនិងផ្លូវស្លាប់ភ្លាមៗបន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅកៀនិងរបាំងថ្មពុះចែកទ្រូវផ្លូវយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១២:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ស្ថិតតាម បណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី (ចំណុចគល់ស្ពាន អាកាសផ្សារដីហុយខាងលិច) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនប្រុសស្រីរងគ្រោះទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកSUZUKI NEX ពាក់ ផ្លាក លេខ ភ្នំពេញ 1FI-2474 ជិះ ឌុប គ្នាធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទិសដៅដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅកៀនិងរបាំងថ្មពុះចែក ផ្លូវ បណ្ដាល ឲ្យ ដួលបោក ក្បាល ស្លាប់ទាំង២នាក់នៅហ្នឹងកន្លែងភ្លាមៗក្រោយមកពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកន្លែងកើតហេតុផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែលសុខជាបណ្តោះសន្នចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕