ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំធុំក្លិនមិនស្រួល

ចែករំលែក៖

ប្រភពបានបង្ហើបថា លោក ស្រី ស៊ីន ជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងលោក ឡាយ សុខៃ ប្រធានការិយាល័យគណនេយ្យបានឃុបឃិតគ្នាកេងប្រវ័ញ្ច ថវិការដ្ឋតាមគ្រប់រូបភាពធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេធូរធារយ៉ាងខ្លាំង។ ដូច្នេះថ្នាក់ លើមិនគួរបណ្ដោយឲ្យលោក ស្រី ស៊ីន និងលោក ឡាយ សុខៃ ឃុបឃិតគ្នាប្រព្រឹត្ត អំពើពុករលួយតទៅទៀតឡើយ ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏គួរបើកការស៊ើប អង្កេតជាបន្ទាន់ផងដែរ ។

មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ធំបានបង្ហើបថា កាលពីឆ្នាំ២០១៤មានទឹកប្រាក់ប្រមាណ៨០០លានរៀល និងឆ្នាំ២០១៥មានទឹកប្រាក់មិនតិចជាង៣០០លានរៀលត្រូវបានបាត់បង់ក្រោមចំណាត់ការរបស់លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាល និងលោក ឡាយ សុខៃ ជាប្រធានការិយាល័យគណនេយ្យនៃមន្ទីរសុខាភិបាល ។

ប្រភពបានឲ្យដឹងទៀតថា នៅឆ្នាំ២០១៤ មន្ទីរសុខាភិបាលខេត្តកំពង់ធំចំណាយ ថវិកាសរុប៩.២៧១លានរៀលស្មើនឹង៩២,៦ភាគរយនៃគម្រោងថវិកាជាតិ ដោយក្នុងនោះចំណាយលើបុគ្គលិកចំនួន៦.៣៤០លានរៀល ចំណាយលើការទិញសម្ភារផ្សេងៗ ១៦៩៧លានរៀល ចំណាយខាងក្រៅសម្រាប់ថែទាំជួសជុលអស់៤៨៤លានរៀល និង ចំណាយលើសេវាផ្សេងៗអស់៣៤៨លានរៀល ព្រមទាំងចំណាយលើរបបអាហារ របស់អ្នកសម្រាកក្នុងមន្ទីរពេទ្យអស់៣៩៨លានរៀល ។

ប្រភពដែលស្និទ្ធនឹងលោក ស្រី ស៊ីន បានឲ្យដឹងថា ចំណាយខាងលើជាតួលេខ របស់លោក ស្រី ស៊ីន និងលោក ឡាយ សុខៃ ដកថវិការដ្ឋមកប្រើប្រាស់តែប៉ុណ្ណោះ ហើយអាចមានការបំប៉ោងតួលេខយ៉ាងច្រើនដើម្បីកេងប្រវ័ញ្ចថវិការដ្ឋផងដែរ ព្រោះ ពួកគេឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកនៅឆ្នាំ២០១៥លោក ស្រី ស៊ីន និង លោក ឡាយ សុខៃ បានធ្វើបញ្ជីចំណាយដោយកេងប្រវ័ញ្ចថវិការដ្ឋមិនតិចជាង៣០០លានរៀននោះទេ ព្រោះទឹកប្រាក់ចំណាយសរុបក្នុងឆ្នាំ២០១៥ មាន៩២៣២លាន រៀលស្មើនឹង៨០,៦៩ភាគរយ។ ដូច្នេះហើយទើបលោក ស្រី ស៊ីន និងលោក ឡាយ សុខៃ កំពុងក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដមក្នុងខេត្តកំពង់ធំ ។ ចំណែកមន្ត្រីក្រោមឱវាទក្រៅពីប្រាក់ខែគឺរកតែលុយចាក់សាំងម៉ូតូជិះមកធ្វើការក៏លំបាកដែរ ៕

1111

...


11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print