វៀតណាមនិងថៃទទួលបានកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់អង្ករចំនួន២៥០.០០០តោនទៅកាន់ប្រទេសហ្វុីលីពីនកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីបានកែតម្រូវតម្លៃផ្គត់ផ្គង់របស់ពួកគេតាមថវិការបស់ទីក្រុងម៉ានីល។
ការទទួលលើកដំបូងនៅក្នុងការគ្រប់គ្រងរបស់លោក Rodrigo Duterte ប្រធានាធិបតីហ្វុីលីពីននេះគឺជាផ្នែកមួយនៃម្រោងនាំចូលអង្ករចំនួន១លានតោនដើម្បីធ្វើឱ្យការផ្គង់ផ្គងអាហារមានស្ថិរភាពរហូតដល់ឆ្នាំក្រោយ ខណៈដែលតម្លៃកំពុងតែធ្លាក់ ចុះ។
ដោយយោងទៅតាមអាជ្ញាធរស្បៀងអាហារហ្វុីលីពីនបានឱ្យដឹងថាប្រទេសថៃនឹងផ្គត់ផ្គងអង្ករល្អិត២៥ភាគរយចំនួន ១០០.០០០តោនស្មើនឹង៤២៤,៨៥ដុល្លារសហរដ្ឋអាមេរិកក្នុងមួយតោន ខណៈដែលវៀតណាមនឹងនាំអង្ករដូចគ្នានេះចំនួន ១៥០.០០០តោនទៅកាន់ប្រទេសនេះ ដែរ។
បើទោះបីជាមានការទទួលអង្ករពីហ្វុីលីពីនក៏ដោយក៏តម្លៃអង្ករវៀតណាមនេះបានធ្លាក់ចុះក្នុងសប្តាហ៍នេះពី៣៤៥ដុល្លារ សហរដ្ឋអាមេរិកដល់៣៦០ដុល្លារសហរដ្ឋអាមេរិកផងដែរ ពោលគឺជាតម្លៃទាបជាងគេបំផុតក្នុងរយៈពេល១១ខែនេះ។
គំនិតផ្តួចផ្តើមដំបូងរបស់អាជ្ញាធរស្បៀងអាហារហ្វុីលីពីនបានបដិសេធទៅនឹងការដាក់ដេញថ្លៃពីរបរទេស ហើយបានស្នើឱ្យពួកគេបញ្ចូលនូវការផ្តល់តម្លៃជាថ្មីម្តងទៀតជាមួយនឹងតម្លៃថ្មី៤២៥ដុល្លារក្នុងមួយ តោន។
លោក Angel Imperial អ្នកនាំពាក្យ អាជ្ញាធរស្បៀងអាហារហ្វុីលីពីនបានមានប្រសាសន៍ថា កិច្ចសន្យានឹងត្រូវអនុម័តដោយក្រុមប្រឹក្សាអាជ្ញាធរស្បៀងអាហារហ្វុីលីពីនក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយនេះ។ ការនាំចូលកាលពីឆ្នាំមុនរបស់ហ្វុីលីពីនមានចំនួន១,៨លានតោនពោលគឺទាបជាងឆ្នាំ២០១០ដែលមាន២,៤៥លានតោន។
លោកបានបន្តទៀតថា យើងត្រូវការ ទំហំនាំចូលសមស្របដើម្បីបង្កើនស្តុករបស់យើងហើយនឹងត្រៀមខ្លួននៅក្នុងស្ថាន ភាពអាសន្នណាមួយ។
ទំហំនៃការនាំចូលរបស់ហ្វុីលីពីនកាលពីឆ្នាំមុនមានប្រហែលជា៥០០.០០០ តោនដែលត្រូវនាំចូលដោយពាណិជ្ជ ករឯកជន។ រៀងរាល់ឆ្នាំអាជ្ញាធរស្បៀងអាហារហ្វុីលីពីនអនុញ្ញាតឱ្យពាណិជ្ជករ ឯកជននាំចូលអង្ករដល់ចំនួន៨០៥.២០០ តោនដែលត្រូវបង់ពន្ធគយ៣៥ភាគរយ។
ទាក់ទងនឹងការនាំចេញនាំចូលអង្ករនេះ អាជ្ញាធរស្បៀងអាហារហ្វុីលីពីននឹង ពិភាក្សាគ្នាទៅលើការនាំចូលរបស់ពាណិជ្ជ ករឯកជននេះនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ៕
ដោយ៖ រ័ត្ន