ភ្នំពេញៈ នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្នរអិលដួលដោយសារប្រេងនៅលេីស្ពានស្ទឹងមានជ័យ ស្លាប់បាត់បង់ជីវិត ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ៧មានជ័យ រាជធានីភ្នំពេញ ។
សពបុរសនោះឈ្មោះ លឹម មករា អាយុប្រហែល៤០ឆ្នាំជាង។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពាក់ស្លាកលេខ ភ្នំពេញ 1LR-5839 បានបើកឡើងលើស្ពានដោយមិនប្រយ័ត្នបានរអិលដួលដោយសារប្រេងនៅលេីស្ពានស្ទឹងមានជ័យ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ចូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុមូលដ្ឋានបានទាក់ទងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញមកពិនិត្យនិងយកសពទៅរក្សាទុកដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក៕
...