ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេយោធាខេត្តព្រះវិហារ ចេញមកច្រានចោលគណនី Facebook ដែលបង្កើតដោយជនអនាមិក និងដាក់តាំងរូបរបស់លោក
សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឬមេយោធាខេត្តព្រះវិហារ បានចេញមកច្រានចោលគណនី Facebook មួយដែលជនអនាមិកជាអ្នកបង្កើតឡើង ហើយដាក់តាំងរូបរបស់លោកនៅ Profile ដែលនាំឲ្យមានការយល់ច្រឡំ។
គណនី Facebook ឈ្មោះ Amy Richard310 ដែលបានដាក់តាំងរូបលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា តែងបង្ហោះព័ត៌មានមិនពិត បង្ខូចកេរ្ដិ៍ឈ្មោះថ្នាក់ដឹកនាំដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។
ជំនួយការរបស់លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា តាមរយៈបណ្ដាញព័ត៌មាន Fresh News បានបញ្ជាក់បែបនេះថា «ក្នុង នាមខ្ញុំបាទ ជាជំនួយការរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមជំរាបជូនជាដំណឹងដល់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់មេត្តាជ្រាបថា អាខោន FacebooK ដែលមានឈ្មោះ Amy Richard310 និងដាក់តាំងរូប ឯកឧត្ដម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារខាងលេីនេះ ពុំមែនជាអាខោនពិតប្រាកដឡេីយ ដោយមានជនខិលខូច បានបង្កេីតឡេីង ដេីម្បីបង្ហោះពត៌មានមិនពិតប្រាកដ បង្ខូចកេរ្ដិ៍ឈ្មោះដល់ថ្នាក់ដឹកនាំធ្វេីឲ្យមានការយល់ច្រលំ ដូចហេតុនេះខ្ញុំបាទសូមជំរាបជូនជាដំណឹងដល់ថ្នាក់ដឹកនាំ និងសាធារណជន សូមជ្រាបជាព័ត៌មានសូមអរគុណ»។
សួមបងប្អូនមេត្តាផ្ទៀតផ្ទាត់ព័ត៌មាន គ្រប់ទម្រង់ ខណៈសត្រូវបង្កើតព័ត៌មានក្លែងក្លាយខ្លាំង តែមិនឈ្នះព័ត៌មានពិតទេ ៕
ដោយ ៖ សិលា