ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ លោក Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលរជាធរមាន។
ចំពោះការចុះសួរសុខទុក្ខពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នេះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។
On the afternoon of August 8, 2025, H.E Lieutenant General Rath Dararoth Secretary of State, Ministry of National Defense meet with H.E Lloyd Gillett, Regional Armed Forces Delegate of the International Committee of the Red Cross (ICRC) for a courtesy call and discussion.
During the meeting H.E Lloyd Gillett also shared information regarding a humanitarian visit to check on the 18 soldiers of the Royal Cambodian Armed Forces (RCAF) who were unlawfully detained by the Thai side after the official ceasefire.
According to the ICRC’s visit, it was learned that all 18 Cambodian soldiers currently being held by the Thai side are safe and in good health.