រថយន្តដឹកខ្សាច់បេីកបុកម៉ូតូនិងកិនបុរសម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តដឹកខ្សាច់មួយគ្រឿងបេីកលឿនជ្រុលបុកម៉ូតូនិងកិនបុរសម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី០៨ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិជម្ពូវ័ន១សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ហង្ស ដារ៉ា ភេទប្រុស អាយុ ៦១ ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាកស៊ូស៊ូគីវីវ៉ាពាក់ផ្លាកលេខភ្នំពេញ1U-2311 ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរពីលិចទៅកើតមកដល់ចំនុចកើតហេតុមានរថយន្តសាមយ៉ុង១គ្រឿងពាក់ផ្លាកលេខភ្នំពេញBF-3757ចតនៅលើផ្លូវ ពេលនោះជនងគ្រោះបានជិះមកដល់អែបនិងរថយន្តសាំយ៉ុងក៏ស្របពេលដែល
រថយន្តដឹកខ្សាច់១គ្រឿងពាក់ផ្លាកលេខភ្នំពេញ3E-2124 បើកមកពីក្រោយបុកម៉ូតូជនរងគ្រោះបណ្ដាលឱ្យប៉ើងទៅចូលក្រោមរថយន្តសាមយ៉ុងចំនែកជនរងគ្រោះត្រូវបានរថយន្តដឹកខ្សាច់កិនហើយអូសជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង ចំណែកអ្នកបើកបររថយន្តដឹកខ្សាច់ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន
នគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print