ប្រទេសថៃ ៖ ភ្ញៀវទេសចរម៉ាឡេស៊ី ដែលមានឈ្មោះ Ong Yik Leong មានវ័យ ២៦ និង Gan Xiao Zhen មានវ័យ ២៧ បានអង្គុយលើជណ្តើរនៅពីមុខផ្សារ Big C នៅផ្លូវ Ratchadamri ដែលស្ថិតនៅកណ្តាលទីក្រុងបាងកក មុនពេលមានអង្គធាតុរាវ ត្រូវបានជះលើពួកគេនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
បន្ទាប់ពីនោះ ជនរងគ្រោះ បានរត់គេច ប៉ុន្តែជនសង្ស័យ បានរត់ដេញតាម និងដុតទាំងពីរ។ ជនសង្ស័យ មានវ័យ ៣០ឆ្នាំ និងមានឈ្មោះVarakorn Pubthaisong។
...
តាមការបញ្ជាក់របស់ភារៈធារីស្ថានទូតម៉ាឡេស៊ី ប្រចាំនៅទីក្រុងបាងកក បានឲ្យដឹងថាអ្នកទាំងពីរស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានព្យាបាលនៅមន្ទីរពេទ្យជូឡាឡុងកន និងមន្ទីរពេទ្យ Police General Hospital ៕
ប្រភព៖ Bernama