រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ មានរឿងច្រើនរាប់មិនអស់ដែលលោកអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានគួរតែត្រូវលាតត្រដាងពីការពិត បង្ហាញទៅពិភពលោកសូមបានគិតដល់សុខសុវត្ថិភាព សុខភាពផ្លូវកាយ ផ្លូវចិត្តចំពោះវីរកងទ័ពខ្មែរ ១៨ នាក់កំពុងស្ថិតក្នុងក្រញាំដៃចចកដ៏ឫស្យា

ចែករំលែក៖

ភ្នំពេញ ៖ មានរឿងច្រើនរាប់មិនអស់ដែលលោកអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានគួរតែត្រូវលាតត្រដាងពីការពិត។ នេះជាសាររបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើផេកផ្លូវការ ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា ៖ នៅពេលនេះខ្ញុំសូម លោក អ្នកសម្បូណ៌វោហារ៍ ជំនាញគ្រប់វិធីក្នុងវិស័យព័ត៌មាន មេត្តារក្សាផ្តល់ឱ្យមានបន្ទប់តូចមួយមានបង្អួចបង្ហាញទៅពិភពលោកសូមបានគិតដល់សុខសុវត្ថិភាព សុខភាពផ្លូវកាយ ផ្លូវចិត្តចំពោះវីរកងទ័ពខ្មែរ ១៨ នាក់កំពុងស្ថិតក្នុងក្រញាំដៃចចកដ៏ឫស្យា ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា ៖ ខ្ញុំសូមលោកអ្នកក្នុងជួរទ័ពព័ត៌មាន សុំជួយដល់វីរកងទ័ពទាំង ១៨ នាក់ដោយទាមទារឱ្យមានការដោះលែងយ៉ាងឆាប់បំផុត ដោយគ្មានលក្ខខណ្ឌតាមរយៈសម្លេងអ្នកកាសែតពូជឈាមខ្មែរ ។ សូមជួយគិត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print