នៅនាទីចុងក្រោយ លោក Trump ប្រកាសពន្យារពេលពន្ធគយលើប្រទេសចិន ៩០ ថ្ងៃទៀត

ចែករំលែក៖

នៅល្ងាចថ្ងៃទី 11 ខែសីហា ប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលបន្ត “បទឈប់បាញ់ពន្ធគយ” ជាមួយប្រទេសចិនសម្រាប់រយៈពេល 90 ថ្ងៃទៀត។ ចំណាត់ការរបស់លោក Trump បានរារាំងហានិភ័យនៃការដំឡើងពន្ធបីខ្ទង់លើទំនិញទ្វេភាគីត្រឹមតែប៉ុន្មានម៉ោងមុនពេលផុតកំណត់។

ដូច្នេះហើយ ការដំឡើងពន្ធដែលគ្រោងនឹងចូលជាធរមានចាប់ពីម៉ោង 0:01 ថ្ងៃទី 12 ខែសីហា នឹងត្រូវពន្យារពេលរហូតដល់ពាក់កណ្តាលខែវិច្ឆិកា។ ការសម្រេចចិត្តនេះជួយឱ្យសហរដ្ឋអាមេរិករក្សាបាននូវពន្ធទាបក្នុងអំឡុងពេលនៃការនាំចូលខ្ពស់បំផុតនៅចុងឆ្នាំ ជាពិសេសសម្រាប់គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងប្រដាប់ក្មេងលេងសម្រាប់រដូវកាលបុណ្យណូអែល។
ប្រសិនបើមិនត្រូវបានពន្យារពេលនោះទេ ពន្ធនាំចូលរបស់អាមេរិកលើទំនិញចិននឹងកើនឡើងដល់ 145% ខណៈដែលចិនក៏នឹងដំឡើងពន្ធលើទំនិញអាមេរិកដល់ 125% ដែលជាកម្រិតមួយដែលអ្នកវិភាគនិយាយថាស្មើនឹង “ការហ៊ុមព័ទ្ធពាណិជ្ជកម្ម” រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ អត្រាពន្ធបច្ចុប្បន្នទាំងសងខាងគឺ 30% (អាមេរិកលើទំនិញចិន) និង 10% (ចិនលើទំនិញអាមេរិក)។
ថ្លែងទៅកាន់អ្នកសារព័ត៌មានប៉ុន្មានម៉ោងមុននឹងចុះហត្ថលេខាលើក្រឹត្យនេះ លោក Trump បាននិយាយយ៉ាងសាមញ្ញថា “យើងនឹងរង់ចាំមើលថាមានអ្វីកើតឡើង” ខណៈពេលដែលសង្កត់ធ្ងន់លើទំនាក់ទំនងដ៏ល្អរបស់គាត់ជាមួយអគ្គលេខាធិការ និងប្រធានាធិបតីចិន Xi Jinping ។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថានេះគឺជាសញ្ញាវិជ្ជមានដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរថ្មីៗដើម្បី “បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម” ដែលបង្ហាញថាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងមួយដោយត្រួសត្រាយផ្លូវសម្រាប់លទ្ធភាពនៃកិច្ចប្រជុំកំពូលរវាងប្រធានាធិបតី Donald Trump និងអគ្គលេខាធិការនិងប្រធានាធិបតី Xi Jinping នៅរដូវស្លឹកឈើជ្រុះ៕ ដោយធីរីណា

...

រូបថត​: laodong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print