នគរបាលស្រុកស្អាងឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីគំរាមសម្លាប់ប្រពន្ធ,កូន និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកវិល,ប៉ុស្តិ៍ព្រែកអំបិល,ប៉ុស្តិ៍ព្រែកគយ,ប៉ុស្តិ៍ស្អាងភ្នំ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា,គំរាមកំហែងថានឹងសម្លាប់ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៤និង ៣០ នាទីព្រឹក នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ធួក តុលា ភេទ ស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្រពន្ធនិងជន សង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ហៃ សាយ ភេទ ប្រុស អាយុ ៣៨ឆ្នាំមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិ ព្រែកថ្មី ឃុំទឹកវិល ស្រុក ស្អាង ខេត្តកណ្តាលត្រូវជាប្ដីមានសារធាតុញៀនវិជ្ជមាន(+)។ ជនសង្ស័យធ្លាប់ជាប់ ពន្ធនាគារខេត្តកណ្ដាល១ លេីក ពាក់ពន្ធករណីធ្វើឲ្យខូចខាតដោយចេតនា និង គំរាមកំហែងថានឹងសម្លាប់ រយះពេល ០១ ឆ្នាំ ០៥ខែ។

ជនសង្ស័យប្រើប្រាស់គ្រឿងញៀនជាប្រចាំនិងតែងតែរករឿងក្រុមគ្រួសារ និង អ្នកជិតខាងជាញឹកញាប់។ នៅ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៤និង៣០នាទី ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនរួចបានស្រែកឡូឡាគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះនិងកូនៗហេីយបានយកច្រវ៉ាក់វាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិនៅក្នុងផ្ទះបណ្ដាលឲ្យខូចខាតអស់មួយចំនួន ហើយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ។

លុះនៅវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃ ទី ខែ ឆ្នាំដដែល ជនសង្ស័យបានស្រែកឡូឡានិងគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ និង កូនៗម្តងទៀត។ ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបានជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល ឱ្យជួយអន្តរាគមន៍។ ពេលទទួលបានពាក្យបណ្ដឹងពីជនរង គ្រោះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកអំបិល,ប៉ុស្តិ៍ព្រែកគយ,ប៉ុស្តិ៍ស្អាងភ្នំ និងកម្លាំងព្រហ្មទណ្ឌស្រុកបានឃាត់ខ្លួនជន សង្ស័យរួមទាំងវត្ថុតាងខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print