រថយន្តដឹកកម្មករផ្តាច់យកសង្ខាកម្មការិនីម្នាក់ទាំងក្មេងខ្ចីទាំងព្រឹក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មការិនីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែងដោយសាររថយន្តដឹកកម្មករមួយគ្រឿងបើកបុកហើយកិនពីលើ។

ករណីគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៦ និង៥១នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ១៣-១៤ ត្រង់ចំណុចភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ(រថយន្តដឹកកម្មកររោងចក្រ  )ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AG-8815 អ្នកបើកមិនស្គាល់ឈ្មោះ(ចុ រត់បាត់) ។ ចំណែកនារីរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AZ-8112 មានឈ្មោះ ផាន ស្រីហួយ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នស្នាក់នៅជាមួយម្តាយមីង នៅឃុំស្លាបលែង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចស្រង់សម្ដីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កធ្វើដំណើរពីត្បូងទៅជើងហើយបានបត់ចូលរោងចក្រវីននីងដ្រាហ្គន ពីកើតទៅលិចដល់ចំណុចខាងលើបានបុកម៉ូតូ១គ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នាបណ្តាលឲ្យដួលហើយកិនពីលើបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។

ប្រភពបន្តថា ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុវាស់វែង ចំពោះសពបានប្រគល់ជូនក្រុមគ្រួសាររងគ្រោះទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រងចាំធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្កចូលខ្លួនមកធ្វើការដោះស្រាយជាមួយភាគីនារីរងគ្រោះតាមសន្តិវិធី។

បើតាមប្រភពពីកម្មករដែលជាអ្នកជិះលើរថយន្តបង្កបានលើកឡើងថា តៃកុងឡានរូបនេះបើកបរមិនសូវគោរពច្បាប់ប៉ុន្មានទេ ហើយកាលពីអំឡុងប៉ុន្មានខែមុនក៏ធ្លាប់បើកបុកគេស្លាប់ដូចនេះម្តងហើយ រឿងមិនទាន់ដោះស្រាយចប់នៅផង ហើយអ្វីដែលជាបន្ទុកគ្រួសារធ្ងន់នោះគឺឡាននេះទើបតែនឹងទិញមកដឹកកម្មករមិនទាន់បានមួយខែផងក៏ជួបរឿងបែបនេះម្តងទៀតពិតជាស៊យជាន់ស៊យមែន។ តៃកុងឡានរូបនេះត្រូវបានគេលួចបង្ហើបថាឈ្មោះម៉ៅ ភិរុណ អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

IMG-20160902-WA0023 IMG-20160902-WA0022 20160901_095334 20160901_095811

ដោយ៖ សេនាស័ក្តិ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print