ឃាត់ខ្លួនយុវជនម្នាក់ករណីទៅលេងបុកប៊ីយែរហើយលួចអាយផេតម្ចាស់ផ្ទះលក់យកលុយចាយអស់

ចែករំលែក៖

ខេត្តកណ្ដាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (iPad) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការបង្ក្រាបករណីលួចនេះបានកើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤០នាទី ចំណុចភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេតកណ្ដាល។

មន្ត្រីនគរបាលប៉ុស្តិ៍ស្អាងភ្នំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្លូញ សុខនាង ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ។ ជនសង្ស័យឈ្មោះ តេង ម៉េងលីម ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួនដោយមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាជនប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហេីយតែងតែលួចរបស់របរពីប្រជាពលរដ្ឋ និងរករឿងបងប្អូនក្រុមគ្រួសារជាញឹកញាប់។ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៥ និង៤០នាទី ជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួនដើម្បីមកលេងបុកប៊ីយ៉ានៅផ្ទះរបស់ជនរង គ្រោះ។ ពេលកំពុងលេងបុកប៊ីយ៉ា ក្រឡេកឃើញ iPad របស់ជនរងគ្រោះទុកនៅលើគ្រែក៏បានធ្វើសកម្មភាពលួចយក iPad នោះរួចគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ឲ្យជួយអន្តរាគមន៍ឃាត់ ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួច ipad របស់រងគ្រោះទុកនៅលើគ្រែពិតប្រាកដមែន ហើយបានយកទៅលក់បានប្រាក់ចំនួន ៧០ដុល្លារ យកទៅស៊ី ចាយអស់ហើយ។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print