សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានពិនិត្យ និងពិភាក្សាបន្ថែមក្នុងកិច្ចប្រជុំជំនាញបច្ចេកទេសអន្តរក្រសួងចង្អៀត នៅទីស្តីគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីគណៈរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារជំនាញក្រសួង ចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេសអន្តរក្រសួងចង្អៀត ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក្រោមការដឹកនាំដោយ លោក លីវ សុវណ្ណា អនុប្រធាន និងជាប្រធានក្រុមការងារទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ និង លោក នៅ បោនន័រ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។

កិច្ចប្រជុំនេះមានការចូលរួមលោក នូ វឌ្ឍនៈ និងលោក មុី ម៉ារ៉ាឌី និងឯកឧត្តម អគ្គនាយកបច្ចេកទេស ហ៊ាង វុត្ថា លោក លោកស្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តំណាងអន្តរក្រសួងស្ថាប័ន និង ក្រុមប្រឹក្សាអ្នកច្បាប់ និងលោក លោកស្រីជាមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សា ប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័នពាក់ព័ន្ធ និង កែសម្រួលនិងផ្លាស់ប្តូរយោបល់លើមាត្រាដែលបានចែងក្នុងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីធានាថា សេចក្តីព្រាងវិសោធនកម្មនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាព និង ឆ្លើយតបតាមការស្នើសុំពីវិស័យឯកជន ព្រមទាំងអាចយកទៅអនុវត្តតាមការរីកចម្រើនសេដ្ឋកិច្ច និងសង្គមជាក់ស្តែងនាពេលបច្ចុប្បន្ននេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print