ម៉ូតូបុកម៉ូតូពេញទំហឹងរបួសធ្ងន់ពីរនាក់នៅស្រុកស្អាង បណ្តាលមកពីបើកបរធ្វេសប្រហែស

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជន ២នាក់បានរងរបួសធ្ងន់ក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកស្អាង។ ហេតុការណ៍នេះបានកើត ឡើងនៅថ្ងៃទី១៤ សីហា ២០២៥ វេលាម៉ោង ១៩:០០ នាទី នៅលើផ្លូវលេខ១២១០ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ភឿន សុងគ្រី ភេទប្រុស អាយុ៣០ ឆ្នាំ បានបើកក្នុងទិសដៅពីជើងទៅត្បូង។ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូនេះក៏បានបុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាក Suzuki NEX ពណ៌ក្រហម បើកបរដោយឈ្មោះ ថន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ដែលបើកបរបញ្ច្រាសទិសពីត្បូងទៅជើង។

លោកអធិការបានបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ដូចគ្នា ហើយម៉ូតូទាំងពីរគ្រឿងក៏រងការខូចខាតធ្ងន់ផងដែរ។ ក្រោយកើតហេតុ អ្នករងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

...

សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាងចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួមទាំងយកវត្ថុតាងដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ តាមការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូទាំង សងខាងបើកបរដោយការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print