ទីបំផុត ! ស្គាល់អត្តសញ្ញាណទាហានថៃ ដែលបាញ់ប្រហារពលរដ្ឋសៀម នៅខេត្តសុរិន្ទ!

ចែករំលែក៖

ប្រទេសថៃ ៖ នៅព្រឹកថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៥ កងទ័ពភូមិន្ទថៃបានធ្វើការបំភ្លឺករណីបាញ់ប្រហារនៅស្រុកកាប់ឆឹង ខេត្តសុរិន្ទ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា នៅវេលាម៉ោង ១២:៤៥ នាទីរំលងអធ្រាត្រ ទាហានមកពីកងអនុសេនាធំថ្មើរជើងទី ១៦២៣ បានលឺសំឡេងកាំភ្លើងចំនួន ១០គ្រាប់ នៅជិតផ្លូវក្បែរវត្តបានឃឿនកែវ បន្ទាប់មកមាន ២គ្រាប់ទៀតនៅម៉ោង ១២:៥៤ នាទីរំលងអធ្រាត្រ។

បន្ទាប់ពីពិនិត្យលើកម្លាំងទ័ព និងអាវុធ អាជ្ញាធរបានរកឃើញថា ពលទាហាន រដ្ឋាភូមិ ទេពសិរី (Ratthaphum Thepsiri) បានចាកចេញពីប៉ុស្តិ៍យាមដោយគ្មានការអនុញ្ញាត ដោយយកកាំភ្លើង និងគ្រាប់ទៅជាមួយ។

ក្នុងករណីនេះមានជនស៊ីវិលចំនួន ២ នាក់បានរងរបួស ក្នុងនោះមានឈ្មោះ អនុវត្ត ស៊ីងឆៃ (Anuwat Singchai) អាយុ ៣២ ឆ្នាំ ត្រូវគ្រាប់កាំភ្លើងទម្លុះសួតខាងស្ដាំ មានសភាពធ្ងន់ធ្ងរ ប៉ុន្តែនៅដឹងខ្លួន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសុរិន្ទ។
ម្នាក់ទៀត ឈ្មោះ វុឌ្ឍនា ណាប្រាគន (Wutthana Naprakon) អាយុ ៣៥ ឆ្នាំ – រងរបួសស្រាលដោយសារកញ្ចក់បែកត្រូវជើងឆ្វេង មានសភាពធម្មតា។
ជនរងគ្រោះទាំងពីរនាក់បានទទួលការសង្គ្រោះបឋមនៅមន្ទីរពេទ្យកាប់ឆឹង ហើយឥឡូវនេះមានសុវត្ថិភាពហើយ។

កម្លាំងនគរបាល និងយោធាកំពុងធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ និងសាកសួរសាក្សី។ ទាហានរូបនេះត្រូវបានគេសង្ស័យថាជាអ្នកបង្កហេតុ ទោះបីជាមូលហេតុមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ក៏ដោយ។
ប្រតិបត្តិការតាមចាប់កំពុងបន្ត ប៉ុន្តែជនសង្ស័យមិនទាន់ត្រូវបានរកឃើញនៅឡើយ។
កងទ័ពបានជំរុញឱ្យប្រជាពលរដ្ឋក្នុងតំបន់រាយការណ៍ជាបន្ទាន់នូវជនគួរឱ្យសង្ស័យណាម្នាក់ទៅអាជ្ញាធរ ហើយបានសន្យាថា នឹងផ្ដល់ព័ត៌មានថ្មីៗនៅពេលការស៊ើបអង្កេតមានការរីកចម្រើន។
សូមបញ្ជាក់ថា ៖ នៅថៃមានភាព អសន្តិសុខច្រើន តាមតំបន់ខ្លះ ឃើញថា មានករណីបាញ់ប្រហារជាញឹកញាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print