លោក ប៉ែន បូណា៖ ប្រជាពលរដ្ឋខ្មែរជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំមានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការដោះស្រាយបញ្ហាធំៗរបស់ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋខ្មែរយើងជឿជាក់ទុកចិត្តលើកថ្នាក់ដឹកនាំដោយឥតងាករេពីព្រោះយើងបានដឹងទាំងអស់គ្នាទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺជាថ្នាក់ដឹកនាំដែលបានបទពិសោធន៍ខ្ពស់មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដោះស្រាយបញ្ហាធំៗរបស់ជាតិ។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន បានឆ្លងកាត់អស់ហើយនូវបទពិសោធន៍ហើយពេលនេះថ្នាក់ដឹកនាំរបស់យើងមានសម្តេចទាំងពីរ ក៏ដូចជាសេនាធិការទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាជាតិរបស់យើង ក្នុងការដោះស្រាយបញ្ហាជាតិរបស់យើងដែលកំពុងកើតឡើង។

លោក ប៉ែន បូណា ក៏បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំរបស់យើងមើលឃើញវែងឆ្ងាយ មើលឃើញជ្រៅជាងយើងឆ្ងាយណាស់ ដូច្នេះប្រាកដថ្នាក់ដឹកនាំរបស់យើងនឹងនាំយើងដើរតាមផ្លូវមួយសន្តិភាព ផ្លូវមួយដែលឈ្នះឈ្នះដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនយើង។

ទន្ទឹមនោះដែរ លោក ប៉ែន បូណា ក៏បានគូសរំលេចថា ការអត់ធ្មត់គោរពនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ការបន្តរក្សាសាមគ្គីជាតិខ្មែរជាធ្លុងមួយឯកភាពជាតិខ្មែរនិងការទុកចិត្តលើថ្នាក់ដឹកនាំដើម្បីដោះស្រាយបញ្ហាគឺចំណុចខ្លាំង និងកក្តាយោគជ័យរបស់កម្ពុជានៅក្នុងគ្រាដ៏លំបាកដែលយើងឆ្លងកាត់ពេលនេះ៕

...

(PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print