ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន

ចែករំលែក៖

ខេត្ត​យូណាន​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ដែលជាទីក្រុងប្រវត្តិសាស្ត្រដ៏យូរលង់ និងមានទេសភាពស្រស់បំព្រង។

កិច្ចសន្ទនានយោបាយ និងការទូតកម្រិតខ្ពស់នេះ ដើរតួជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គទាំងអស់ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រោមមូលបទ “ទសវត្សរ៍មាស៖ ការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនដើម្បីកសាងសហគមន៍កាន់តែប្រសើរ តាមរយៈសាមគ្គីភាព” ប្រទេសសមាជិកមេគង្គអាចរួមគ្នាកសាងតំបន់មួយដ៏រឹងមាំ ប្រកបដោយបរិយាបន្ន និងភាពធន់ ដែលអាចផ្តល់ប្រយោជន៍ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គ។

On the morning of 15 August 2025, His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, led Cambodian delegations to participate in the 10th Mekong-Lancang Cooperation Foreign Ministers’ Meeting in a rich history and scenic city of Anning, Yunnan Province, China.

...

This high-level political and diplomatic dialogue serves as an important platform for all countries in the Mekong region to promote economic integration, connectivity and sustainable development. Under the theme “Golden Decade: Staying Committed to Building a Better Community through Solidarity”, Mekong member countries can together build a robust, inclusive and resilient that can benefit to people within the Mekong sub-region.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print