លឺគេនិយាយ១០០មិនស្មើរនឹងឃើញជួបដោយផ្ទាល់នោះឡើយ នៅថ្ងៃទី១៥ខែសីហានេះ អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន លោក ALFARO MICHEL BARRY ដែលបានផ្សាយផ្ទាល់(Live) បង្ហាញការពិតដែលបានកើតឡើង នៅភូមិព្រែកច័ន្ទ ខេត្តបន្ទាយមានជ័យ( ទីតាំងសៀម ដាក់បន្លាលួស និងកង់ឡាន ) ការឈ្លានពានរបស់ថៃ លើ កម្ពុជា ដើម្បីឱ្យពិភពលោកបានដឹងអស់ហើយ ។
នៅក្នុងពេលដែលផ្សាយផ្ទាល់នោះ លោក ALFARO MICHEL BARRY បានបង្ហាញទិដ្ឋភាពជាច្រើនពាក់ព័ន្ធការឈ្លានពានរបស់ថៃ និងពលរដ្ឋកម្ពុជារងទុក្ខដោយត្រូវជម្លៀសខ្លួនមករស់នៅក្រោមដំបូលតង់តូចចង្អៀត កណ្តាលវាលចំពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។ លោក ALFARO MICHEL BARRY បានលើកឡើងថា
“ ប្រជាជនកម្ពុជាត្រូវការសន្តិភាព
– ក្មេងៗត្រូវការជម្រក ត្រូវការទៅសាលារៀន ។ លោក បានបញ្ជាក់ទៅកាន់ពលរដ្ឋកម្ពុជាថា
គាត់ថានឹងបង្ហាញរូបភាព និងវីដេអូការពិតអំពីអ្វីដែលកើតមានចំពោះលោកប្រធានាធិបតីអាមេរិក ដូណាលត្រាំ។ កន្លងមក ប្រព័ន្ធព័ត៌មានជាច្រើនបានកុហកលោកប្រធានាធិបតី ហើយគាត់កំពុងបង្ហាញការពិត ដល់លោកប្រធានាធិបតី និងពិភពលោកបានដឹង។
ពេលដែលកម្ពុជា សម្រេចឯកភាពកិច្ចព្រមព្រៀងបទឈប់បាញ់ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ពីមុនកម្ពុជា មិនដែលមានទ័ពនៅទីនេះទេ ហើយក្រោយបទឈប់បាញ់ កម្ពុជាក៏មិនមានដែរ តែខាងថៃបានចោទថាកម្ពុជាដាក់ទ័ព ហើយតម្រូវឱ្យថៃការពារបូរណភាពទឹកដីគេ តែការពិតនេះគ្មានអ្វីទាំងអស់។
ទាំងនោះជាអ្វីដែលថៃបានបង្កើតឡើង ហើយចង់លេងហ្គែមរបស់ខ្លួន ហើយជ្រើសរើសសង្គ្រាម។ គាត់សូមឱ្យមិត្តភ័ក្រទាំងអស់នៅ សេតវិមាន និងសមាជិកសភាទាំងអស់ ផ្ដោតមកមើល ព្រំដែន កម្ពុជា ថៃ ផង ដើម្បីស្វែងយល់ការពិត ហើយត្រូវធ្វើអ្វីម្យ៉ាង ពិសេសត្រូវតែប្រឆាំងនឹងអំពើអាក្រក់នេះ ដែលមិនអាចទទួលយកបាន។ គាត់ដឹងថា អ្នកទាំងអស់គ្នាផ្ដោតលើ សង្គ្រាមប្រទេសធំៗ ដូចជា អ៊ុយក្រែន អ៉ីរ៉ង់..តែសូមមកមើលទីនេះផង ចុះ។
លោកថានឹងបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់លោកប្រធានាធិបតី ថា ក្មេងៗ ចាស់ប្រុសស្រីពេលនេះកំពុងនៅក្រោមដំណក់ទឹកភ្លៀង ព្រោះផ្ទះត្រូវបានថៃរំលោភ។ គាត់បញ្ជាក់ម្តងហើយម្តងទៀត ថាគាត់មិនអាចទទួលយកបានទេ សូមឱ្យមិត្តភ័ក្រទាំងអស់ តាមដានជាមួយគាត់ គាត់បានថាថៃជាអ្នកផ្លោងគ្រាប់បែកដាក់វត្ត ដាក់ផ្ទះ ទាំងដែលជាក់ស្តែងនៅទីនេះគ្មានការគំរាមកំហែងអ្វីទាំងអស់
លោក ALFARO MICHEL BARRY ថានឹងស្នើឱ្យ Elon Mask បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត។ គាត់ស្នើឱ្យលោកប្រធានាធិបតីពិនិត្យមើល ហើយប្រើប្រាស់គ្រប់ប្រព័ន្ធច្បាប់អន្តរជាតិ ICJ ដើម្បីដោះស្រាយលើករណីនេះ។ គាត់ថាថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា “
លោក Michael B Alfaro បានបញ្ចាក់យ៉ាងម៉ឹងមាត់ទៅកាន់ថៃថា ៖ “ខ្ញុំដឹងថាមានលោកឧត្តមសេនីយ៍ម្នាក់នៅឯខាងថៃគិតថាខ្លួនគាត់ជាមនុស្សខ្លាំងសម្បើមណាស់ ប៉ុន្តែខ្ញុំគិតថា បន្តិចទៀតគាត់នឹងបានដឹងច្បាស់ហើយថា នរណាជាមេធំនៅទីនេះពិតប្រាកដ”៕