ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kingsley Coman បានចូលរួមជាមួយក្រុម Al-Nassr នៅក្របខ័ណ្ឌ Saudi Pro League ក្រោយផ្លាស់ចេញពីម្ចាស់ជើងឯក Bundesligaក្លឹប Bayern Munich ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ នេះបើតាមក្លឹបទាំងពីរបានឱ្យដឹងពីថ្ងៃសុក្រ។
ក្លឹបបាល់ទាត់Al-Nassr របស់អារ៉ាប់ប៊ីសាអ៊ូឌីដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមផ្លូវការ X ថា “កិច្ចសន្យារបស់ Coman នឹងមានសុពលភាពរហូតដល់ឆ្នាំ 2028 ហើយ Al-Nassr បានចុះហត្ថលេខាជាផ្លូវការជាមួយតារាបាល់ទាត់បារាំង Kingsley Coman” ។
ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះបានចូលរួមជាមួយ Bayern ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus ក្នុងឆ្នាំ 2015 មុនពេលការផ្ទេរនេះត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ពីរឆ្នាំក្រោយមក។ ក្លឹបយក្សរបស់អាល្លឺម៉ង់ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “ដប់ឆ្នាំបន្ទាប់ពីចូលរួមជាមួយ Bayern ជាលើកដំបូង Kingsley Coman បានចាកចេញពីទីក្រុង Munich ទៅចូលរួមជាមួយ Al-Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត” ។
Coman បានឈ្នះជើងឯក Bundesliga 9 ដង Champions League និង Club World Cup នៅ Bayern ។