ទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សជិត 200នាក់​

ចែករំលែក៖

យ៉ាងហោចណាស់មនុស្ស 194 នាក់បានស្លាប់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ដោយសារតែទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។ ស្ថានការណ៍កាន់តែសោកនាដកម្ម នៅពេលដែលឧទ្ធម្ភាគចក្រជួយសង្រ្គោះបានធ្លាក់ សម្លាប់មនុស្ស៥នាក់។
យោងតាម ABC News នៅថ្ងៃទី 15 ខែសីហា លោក Ali Amin Gandapur អភិបាលខេត្ត Khyber Pakhtunkhwa (ភាគពាយ័ព្យប៉ាគីស្ថាន) បានបញ្ជាក់ពីឧបទ្ទវហេតុនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 15 ខែសីហា (ម៉ោងក្នុងស្រុក)។ លោក Gandapur បាននិយាយថា “ឧទ្ធម្ភាគចក្រ MI-17 របស់រដ្ឋាភិបាលខេត្តដែលដឹកសម្ភារៈសង្គ្រោះទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនៅ Bajaur បានធ្លាក់នៅតំបន់ Pandiyali នៃស្រុក Mohmand ដោយសារអាកាសធាតុអាក្រក់។ សមាជិកនាវិក 5 នាក់ រួមទាំងអាកាសយានិកពីរនាក់បានស្លាប់ក្នុងគ្រោះថ្នាក់នោះ” ។
មន្ត្រីក្នុងតំបន់បាននិយាយថា ទឹកជំនន់ភ្លាមៗបានសម្លាប់មនុស្សយ៉ាងហោចណាស់ 194 នាក់នៅភាគខាងជើង និងភាគពាយ័ព្យប្រទេសប៉ាគីស្ថានក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ រួមទាំង 78 នាក់នៅស្រុក Buner ភាគពាយ័ព្យកាលពីថ្ងៃទី 15 ខែសីហា។ មនុស្សរាប់សិបនាក់បានរងរបួសនៅពេលដែលទឹកជំនន់បានបំផ្លាញផ្ទះនៅក្នុងភូមិនានានៅក្នុងស្រុក Buner ដែលជាកន្លែងភាពអាសន្នត្រូវបានប្រកាសនៅថ្ងៃដដែលនោះ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា រថយន្តសង្គ្រោះបាននាំយកសាកសពចំនួន 56 នាក់ទៅកាន់មន្ទីរពេទ្យក្នុងស្រុក៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print