លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក ចូលរួមបុណ្យសព គ្រូបង្រៀនម្នាក់ ដែលជាជនភៀសសឹកមកពីខេត្តឧត្តរមានជ័យ ស្នាក់នៅខេត្តស្វាយរៀង ទទួលមរណភាព ដោយសារជំងឺ

ចែករំលែក៖

ខេត្តស្វាយរៀង៖លោកស៊ូ ម៉ុល អភិបាលស្រុក លោកអធិការ អធិការរងនគរបាលស្រុក លោកមេឃុំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រស្រែ នារសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០២៥ នេះ បានចូលរួមរំលែកទុក្ខដល់ អ្នកគ្រូបង្រៀនម្នាក់ ដែលជាជនភៀសឹកមកពីខេត្តឧត្តរមានជ័យ មកស្នាក់នៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកខាងប្ដី បានទទួលមរណភាព ដោយសារជំងឺទោះបីគ្រួសារបានខិតខំនាំទៅព្យាបាលនៅមន្ទីរពេទ្យមួយចំនួន ក៏មិនអាចជួយសង្គ្រោះបានដែរ។

យោងតាមអាជ្ញាធរស្រុកបានអោយដឹងថា អ្នកគ្រូបង្រៀនដែលស្លាប់មាន ឈ្មោះ ម៉ាន់ ស្រីលឺ  អាយុ២៨ឆ្នាំ  មានទីលំនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាជនភៀសសឹក  ដែលបានភៀសសឹក មកដល់ស្រុកកំណើតខាងប្តី ឈ្មោះ ចាន់ ស (ត្រូវជាប្តី)នៅភូមិ.ថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង មកដល់នៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥ នៅថ្ងៃទី០២ខែសីហា ឆ្នាំ២០២៥ អាការ:ប្រពន្ធមានជម្ងឺកាន់តែធ្ងន់ ក៏យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ប៉ុន្តែព្យាបាលនៅតែនៅតែមិនធូរស្រាលក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោកគ្រូពេទ្យបានបញ្ជូនឲ្យយកមកផ្ទះវិញ ដោយសារជម្ងឺតម្រងនោមកម្រឹតធ្ងន់។

រហូតនៅវេលាម៉ោង៤.០០នាទីទៀបភ្លឺថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខ្វះ២០០ម៉ែត្រដល់ផ្ទះ គាត់បានទទួលមរណភាព។

សូមបបញ្ជាក់ថា ជាគ្រូបង្រៀននៅសាលាមឋមសិក្សារនាមធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ  ចំពោះការភៀសសឹក មានគ្នា៥នាក់ (ឪពុកម្តាយបង្កើតអ្នកស្លាប់  ប្តី និងកូនស្រីអាយុ៨ខែ)។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print