អ្នកនាំពាក្យក្រសួងការពារជាតិ​៖​ ២០ថ្ងៃហើយ​ ដែលទាហានកម្ពុជា ត្រូវបានភាគីថៃចាប់ទៅដោយខុសច្បាប់ ប៉ុន្តែកម្ពុជានិងសហគមន៍អន្តរជាតិ បន្តអំពាវនាវឲ្យថៃដោះលែងពួកគេមកវិញជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ​៖​ គិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ គឺមានរយៈពេល២០ថ្ងៃហើយ ដែលទាហានកម្ពុជា ត្រូវបានភាគីថៃបចាប់ខ្លួនដោយខុសច្បាប់ ខណៈកំពុងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ហើយរហូតមកដល់ពេលនេះពុំទាន់មានពន្លឺណាមួយបញ្ជាក់ថា ថៃនឹងធ្វើការដោះលែងមកកម្ពុជាវិញនោះទេ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិបានអំពាវនាវយ៉ាងទទូចឲ្យថៃដោះលែងពួកគាត់វិញ ឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងណាក៏ដោយនោះ។

លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានថ្លែង​ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនាថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៥នេះថា កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ នៅតែបន្តទាមទារយ៉ាងទទូចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង ដោយត្រូវធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ៗខាងមុខនេះ ដោយគ្មានលក្ខខណ្ឌ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរង ចាំទាំងយប់ទាំងថ្ងៃ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។

តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការពារជាតិកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។

...

បន្ថែមពីនេះ​ លោកស្រី​អ្នកនាំពាក្យរូបនេះ​ ក៏បានប្រកាសជាឱឡារិកផងដែរថា ទំាងកម្ពុជា ក៏ដូច ជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការ ដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះឲ្យខាតែបាន។កម្ពុជាក៏បន្តក្រើនរំលឹកឲ្យភាគីថៃប្រកាន់ខ្ជាប់ខ្ជួននូវកិច្ច ព្រមព្រៀងទាំងឡាយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC និងកិច្ចប្រជុំកម្រិតភូមិភាគ RBC នេះឲ្យបានពេញលេញ ​និងប្រកបដោយប្រសិទ្ធភាពដូចអ្វីដែលសហគមន៍អន្តរជាតិបានដឹងបានឮមកហើយនោះផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print