ភ្នំពេញ : ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសលទ្ធផល នៃដំណើរការជ្រើសរើសសមាជិកដំបូង នៃកម្មវិធីជំរុញសេវាធនាគារ អាកាសធាតុ (Climate Bank Accelerator ហៅកាត់ CBA)។ គំនិតផ្តួចផ្តើមដើម្បីការផ្លាស់ប្តូរនេះត្រូវ បានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពហិរញ្ញវត្ថុអាកាសធាតុ និង និរន្តរភាព នៅក្នុងវិស័យធនាគាររបស់ កម្ពុជា។ កម្មវិធីនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មានភាពពណ៌បៃតង ដែលរួមមាន ការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Roadmap) និងការអនុវត្តវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Taxonomy) ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា។
បន្ទាប់ពីការអំពាវនាវជាចំហសម្រាប់ការបង្ហាញចំណាប់អារម្មណ៍ ស្ថាប័នហិរញ្ញវត្ថុចំនួនបីត្រូវបាន ជ្រើសរើសដោយផ្អែកលើការបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគាត់ទៅនឹងនិរន្តរភាព កម្រិតនៃការត្រៀមខ្លួន របស់ស្ថាប័ន សង្គតិភាពទៅនឹងគោលដៅយុទ្ធសាស្ត្រហិរញ្ញវត្ថុអាកាសធាតុនិងហិរញ្ញវត្ថុបៃតង ព្រមទាំង សមត្ថភាពសម្រាប់នវានុវត្តន៍។ ស្ថាប័នដែលបានជ្រើសរើសរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិ លស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ភីអិលស៊ី, និង ធនាគារ មេយប៊ែង (ខេមបូឌា) ភី អិលស៊ី ។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “យើងមាន សេចក្តីរីករាយ ក្នុងការចាប់ដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួនរបស់កម្ពុជា ដើម្បីជំរុញ ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងគាំទ្រការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចដែលមានកាបូនទាប ហើយធន់នឹង អាកាសធាតុ។ ADB សូមថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា សម្រាប់ភាពជាដៃគូ និងការគាំទ្ររបស់ស្ថាប័នទាំងពីរ ហើយយើងត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យនេះ។ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបៃតង គឺជាគោលបំណងសំខាន់នៃផែនការ អភិវឌ្ឍន៍វិស័យឯកជនរបស់ ADB ក្រោមយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ របស់យើង។
កម្មវិធី CBA ដែលទើបចាប់ផ្តើមនេះ នឹងឈានចូលដល់ដំណាក់កាលអនុវត្តការប្រឹក្សា ដែលមាន គោលបំណងគាំទ្រធនាគារដែលបានជ្រើសរើសទាំងនេះ ដើម្បីពង្រឹងសមត្ថភាពក្នុងការពង្រីកហិរញ្ញវត្ថុ អាកាសធាតុ អភិវឌ្ឍផលិតផលហិរញ្ញវត្ថុបៃតងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការអនុវត្តការវាយ តម្លៃហានិភ័យអាកាសធាតុ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ មានប្រសាសន៍ថា “អេ អឹម ខេ មាន កិត្តិយសណាស់ ដែលត្រូវបានជ្រើសរើសជាស្ថាប័នដំបូង សម្រាប់កម្មវិធីជំរុញសេវាធនាគារអាកាសធាតុ ហើយយើងមានក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយ ADB ដើម្បីដឹកនាំការរីកលូតលាស់នៃ គម្រោងអាកាសធាតុ និងហិរញ្ញវត្ថុអាកាសធាតុនៅកម្ពុជា។កម្មវិធីនេះក៏គាំទ្រដល់បេសកកម្មរបស់ អេ អឹម ខេ ក្នុងការជួយអតិថិជនរបស់យើងកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាស ធាតុផងដែរ។»
ជាមួយក្តីរីករាយដូចគ្នាដែរ លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ FTB បាន បន្ថែមថា «ភាពជាដៃគូយុទ្ធសាស្ត្រនេះជំរុញដំណើររបស់យើងឱ្យក្លាយជាធនាគារបៃតងឈានមុខគេនៅ កម្ពុជា តាមរយៈការពង្រឹងការគ្រប់គ្រងហានិភ័យអាកាសធាតុ ការកំណត់គោលដៅកាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ដែលអាចជឿទុកចិត្តបាន និង ពង្រីកដំណោះស្រាយហិរញ្ញប្បទានបៃតងជាក់ស្តែង។ ដោយធ្វើការរួមគ្នា យើងអាចប្រែក្លាយមហិច្ឆតាអាកាសធាតុ ទៅជាដំណោះស្រាយដែលអាចធ្វើបាននិង មានជោគជ័យអាជីវកម្ម ដែលជំរុញកំណើនជាមួយនឹងកាបូនទាបនិងភាពធន់សម្រាប់កម្ពុជា។”
លោក រ័ត្ន សោភ័ណ ដែលជាប្រធាននាយកប្រតិបត្តិ នៃធនាគារមេយប៊ែង មានប្រសាសន៍ថា «ការ ផ្តល់ហិរញ្ញប្បទានបៃតងគឺជាចំណុចសំខាន់នៃការប្តេជ្ញាចិត្តប្រកបដោយចីរភាពរបស់យើង។ ការចូលរួម ក្នុងកម្មវិធីជំរុញសេវាធនាគារអាកាសធាតុរបស់ ADB គឺជាសកម្មភាពយុទ្ធសាស្ត្រដែលលើកកំពស់សមត្ថ ភាព បង្កើនចំណេះដឹង និងពង្រឹងភាពជាដៃគូរបស់យើង ដើម្បីសម្រេចបាននូវមហិច្ឆតានេះនៅក្នុង ប្រទេសកម្ពុជា។ វាអាចឱ្យយើងបញ្ជូនមូលធនទៅក្នុងគម្រោងអាកាសធាតុវិជ្ជមាន គាំទ្រដល់ការផ្លាស់ប្តូរ បៃតងរបស់ប្រទេស និងបង្កើតតម្លៃរយៈពេលវែងសម្រាប់សហគមន៍ សេដ្ឋកិច្ច និងបរិស្ថានរបស់យើង។”
ដើម្បីសម្រេចបានផលជះកាន់តែទូលំទូលាយ កម្មវិធីនេះក៏នឹងរួមបញ្ចូលម៉ូឌុលបណ្តុះបណ្តាល ដែលត្រូវបង្កើតរួមគ្នា និងផ្តល់ជូនដល់ធនាគារសមាជិករបស់ ABC សម្រាប់ឆ្នាំ ២០២៥-២០២៦ ដូច្នេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរវិស័យ និងការចែករំលែកចំណេះដឹង។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយចីរភាព បរិ យាបន្ន និងភាពធន់នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បី ដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារ ភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុង ចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕
ដោយ : សិលា