ការកំណត់ចំណូលពីភ្ញៀវទេសចរនៅថៃត្រូវបានកែតម្រូវឡើងវិញ

ចែករំលែក៖

អាជ្ញាធរទេសចរណ៍ថៃបានកែប្រែគោលដៅចំណូលទេសចរណ៍ក្នុងឆ្នាំ២០១៦ ដោយបង្កើនដល់១៤ភាគរយស្មើនឹង ២,៥៨ពាន់ពាន់លានបាតបន្ទាប់ពីមាន កំណើនសេដ្ឋកិច្ចខ្លាំងនៅក្នុងរយៈពេល ៩ខែក្នុងឆ្នាំនេះ។

លោក Yuthasak Supasorn ប្រធានអាជ្ញាធរនេះបានឱ្យដឹងថា ចំណូល ចំនួន១,៧២ពាន់ពាន់លានបាតនឹងបាន មកពីភ្ញៀវបរទេសពោលគឺកើនឡើង១៨ភាគរយបើធៀបនឹងឆ្នាំមុន ហើយនៅសល់៨៦០ពាន់ពាន់បាតគឺបានមកពីភ្ញៀវក្នុងស្រុកពោលគឺកើនឡើង៧ភាគរយ។
លោកបានបន្តទៀតថា ការកែប្រែនេះគឺពឹងផ្អែកទៅលើកំណើនសេដ្ឋកិច្ចដ៏ខ្លាំងនៅក្នុងរយៈពេល៩ខែដំបូងទាំងទីផ្សារទេសចរណ៍ក្នុងស្រុក និងបរទេស។

អាជ្ញាធរនេះបានទស្សទាយថា ចំណូល នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៦នេះនឹងកើនឡើង១៤ភាគរយដល់ចំនួន ១,៨៨ពាន់ពាន់លានបាត។

ភ្ញៀវដែលមកដល់ប្រទេសថៃនឹង ឈានដល់២៤,៩៤លាននាក់ពោលគឺកើន ឡើង១៣ភាគរយហើយនឹងរកចំណូល បានចំនួន១,២៥ពាន់ពាន់លានបាតពោលគឺកើនឡើង ១៧ភាគរយ។

ខណៈនោះដែរភ្ញៀវទេសចរណ៍ក្នុងស្រុកក៏ត្រូវបានគេរំពឹងផងដែរថានឹងមានចំនួន ១១១លាននាក់ពោលគឺកើនឡើង៤ភាគ រយហើយរកចំណូលបាន៦២៩ពាន់លាន បាតកើនឡើង៦ភាគរយក្នុងរយៈពេល៩ ខែ។

គេបានព្យាករថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងដែលភាគច្រើនបានមកពីទីផ្សារដូចជា អាស៊ីខាងត្បូងឆៀងខាងកើត (១៧ភាគរយ) អាមេរិក(១៥ភាគរយ) អាស៊ាន(១០ភាគរយ) អឺរ៉ុប (១០ភាគ រយ) អាស៊ីកណ្តាល(៨ភាគរយ) និងទីផ្សារ អូសេអានីមានចំនួន០,៧ភាគរយ៕

thai

ដោយ៖ រ័ត្ន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print