ក្រសួងហិរញ្ញវត្ថុអាមេរិកកាលពីថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសដាក់ទណ្ឌកម្មរុស្ស៊ី បន្ថែមទៀតពាក់ព័ន្ធ និងវិបត្តិអ៊ុយក្រែនកាន់តែតានតឹងនាពេលកន្លងមកថ្មីៗ។
តាមការប្រកាសអាមេរិក នឹងដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុមហ៊ុនរុស្ស៊ី ចំនួនពីរទៀតគឺក្រុមហ៊ុន សាងសង់ស្ពាន Mostotrest និង SGM-Most ដែលកំពុងតែសាងសង់ស្ពានតផ្ជាប់តំបន់គ្រីមៀ និងរុស្ស៊ី។
ទទឹមនឹងនោះ ក្រុមហ៊ុនសាខារបស់ Gasprom រុស្ស៊ី ក៏ទទួលរងការដាក់ទណ្ឌកម្មបន្ថែមនេះដែរ ។ ជាមួយគ្នានោះអឺរ៉ុបក៏បានពន្យាពេលដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីបន្ថែម៦ខែទៀត ។
កន្លងមកអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានប្រកាសថា អាល្លឺម៉ង់មានបំណងចង់លុបចោលទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី នៅពេលដែលមានការរីកចំរើនក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk នៅភាគខាងកើតអ៊ុយក្រែន។
ដើម្បីតបតនឹងការដាក់ទណ្ឌកម្មរបស់លោកខងលិច ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌឺមៀពូទីន បានចុះហត្ថលេខាព្យាពេលនាំចូលស្បៀងអាហាពីអឺរ៉ុបបន្តទៀត ក្នុងនោះមានវិស័យកសិកម្ម។ តាមច្បាប់រុស្ស៊ីនឹងពន្យាពេលនាំចូលពីអឺរ៉ុបរហូតដល់បំណាច់ឆ្នាំ២០១៧ ដើម្បីធានាដល់សន្តិសុខរបស់រុស្ស៊ី។
ប្រទេសអឺរ៉ុប មិនចង់ដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ឡើយក្នុងពេលដែលអឺរ៉ុបប្រឈមនិងវិបត្តិសេដ្ឋកិច្ច និងជនភៀសខ្លួន។ ប៉ុន្តែបើទោះជាមិនចងអឺរ៉ុបចាំបាច់ត្រូវតែធ្វើ ដើម្បីបំពេញតាមការចង់បានរបស់សម្ព័ន្ធមិត្តអាមេរិក។
កន្លងមកថ្មីៗប្រធានាធបិតី បារាំង លោក Francois Hollande បានបង្ហាញការសោកស្តាយអំពីទំនាក់ទំនងជាមួយរុស្ស៊ីកាន់តែអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃ។
លោកហូឡង់ បញ្ចាក់ទៀតថា ការលុបចោលទណ្ឌកម្មរុស្ស៊ី គឺជារឿងចាំបាច់បំផុតដើម្បីផលប្រយោជន៍រួម។វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនបានជះឥទ្ធិពលដោយផ្ទាល់ដល់ទំនាក់ទំនងរវាងរុស្ស៊ីនិងបណ្តាប្រទេសអឺរ៉ុប។
លោកហូឡង់ បញ្ជាក់ទៀតថា ស្ថានភាពដែលកើតឡើងគឺជារឿងគួរឲ្យសោកស្តាយបំផុត ដោយសារតែវានាំមកនៅផលវិជ្ជមានដល់ភាគីទាំងពីរ ពិសេសគឺស្ថានភាពសេដ្ឋកិច្ចរួម។ ដូច្នេះបើយើងអាចរួមផុតពីស្ថានភាពខាងលើកាន់តែឆាប់កាន់តែប្រសើរ។
កន្លងមកទំនាក់ទំនងរុស្ស៊ី និងបារាំង មានភាពជិតស្និតនិងគួរឲ្យទុកចិត្តគ្នាទៅវិញទៅមក។
លោកហូឡង់ក៏បង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អប្រសើរវាងរុស្ស៊ី និងបារាំង នឹងល្អឡើងវិញ។ ទទឹមនិងនោះបារំាងក៏បានបញ្ចាក់ដែរថា ទីក្រុងមូស្កូរត្រូវតែទទួលខុសត្រូវក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន និងស៊ីរី។
ប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមថា នឹងឆាប់តផ្ជាប់ឡើងវិញកិច្ចពិភាក្សាស្វែងរកដំណោះស្រាយដល់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ដែលមានប្រទេសរុស្សី បារំាង អាល្លឺម៉ង់ និងអ៊ុយក្រែន៕
ប្រែសម្រួល៖ ម៉ែវ សាធី