លោក អ៊ុំ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង ខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់ មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងចំនួន ២នាក់ ដែលប្រារព្ធធ្វើឡើង នៅសាល មហោស្រពខេត្តកោះកុង។

ពិធីនេះ ក៏មានការចូលរួមពី លោក អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអគ្គនាយកដ្ឋានចំណុះ ក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ សរុប ប្រមាណ ២០០នាក់ ។

សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវ បានរៀបចំឡើងក្នុងការផ្ទេរភារកិច្ច និងតែងតាំង អភិបាលរងខេត្តចំនួន២នាក់ រួមមាន៖
១-ផ្ទេរភារកិច្ចលោក គិត សុផា ពីអភិបាលរងខេត្តពោធិ៍សាត់ ឱ្យមកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្ត កោះកុង។
២-តែងតាំងលោក ឡៅ ប៊ុនខេង ឱ្យកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ៕

...

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print