ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាប្រើ ប្រាស់គ្រឿងញៀនជាប្រចាំ និងធ្លាប់ជាប់ពន្ធនាគារដល់ ទៅ២លើកផងនោះ ត្រូវបានម្ចាស់ម៉ូតូនិងនគរបាលដេញប្រផាប់ចាប់ប្រភីងនិងឃាត់ខ្លួនដកហូតយកម៉ូតូមកវិញ ចំណែកឯបក្ខពួកម្នាក់ទៀតបានផ្តួលម៉ូតូរត់គេចខ្លួន។
វរៈសេនីយ៍ទោ លន ចាន់ថា អធិការរងនគរបាលស្រុកស្អាង បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា ម៉ន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៣និង០៨នាទីរសៀល ថ្ងៃទី១៧ សីហា ២០២៥ នៅក្នុងភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ក្រោយរូបគេនិងបក្សពួក ធ្វើសកម្មភាពលួចកាច់ ករ ម៉ូតូរបស់ជនរងគ្រោះជិះរត់គេច តែរត់មិនរួច។
លោកអធិការរងបានបន្តថា ជនសង្ស័យជាមនុស្សប្រើ ប្រាស់គ្រឿងញៀនជាប្រចាំ និងធ្លាប់ជាប់ពន្ធនាគារព្រៃ ស ពីបទប្រើប្រាស់គ្រឿងញៀន រយៈពេល១ឆ្នាំកន្លះ និងជាប់ពន្ធនាគារខេត្តកណ្តាល ពីបទធ្វើឱ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស ៣ឆ្នាំកន្លះ ហើយមុនពេលកើតហេតុ រូបគេបានជិះម៉ូតូម៉ាក ហុងដា ឃ្លីក១គ្រឿង ឌុបគ្នាម្នាក់ឈ្មោះ រ៉ន ធិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់ នៅក្នុងភូមិ-ឃុំ ជាមួយគ្នា ដើរពិនិត្យមើលគោលដៅណាដែលទំនងនឹងអាលចូលលួច។
ពេលធ្វើដំណើរមកដល់រោងចក្រមួយស្ថិតនៅក្នុងភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង មើលទៅទំនងព្រោះគ្មានសន្តិសុខយាម ក៏ឈប់ឱ្យឈ្មោះ រ៉ន ធិន ដើរចូលទៅកាច់សោរក ម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ឆូ វ៉ាឃីម ភេទប្រុស អាយុ២៤ឆ្នាំ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1T.9662 ដែលចតទុកមុខរោងចក្រ ហើយពេលកំពុងធ្វើសកម្មភាពកាច់សោរករម៉ូតូ ក៏មានមនុស្សដើរមកក្បែរ ឈ្មោះ រ៉ន ធិន ក៏បានដើរចេញទៅក្រៅរបងវិញ។ បន្តិចក្រោយមកទៅចូលទៅធ្វើសកម្មភាពកាច់ក តែម្តងទៅ និងជិះម៉ូតូចេញ រំពេចនោះមានកម្មករម្នាក់ឃើញជនសង្ស័យជិះម៉ូតូចេញ ក៏ទូរសព្ទ័ប្រាប់ម្ចាស់ម៉ូតូ ហើយជនរងគ្រោះដែលជាម្ចាស់ម៉ូតូនិងមិត្តភក្ត្រ័ក៏បានជិះម៉ូតូដេញតាម និងទូរសព្ទ័ប្តឹងសមត្ថកិច្ច។
ក្រោយពីទទួលព័ត៌មានកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិទឹកវិល ប៉ុស្តិព្រែកគយ ប៉ុស្តិស្អាងភ្នំ និងប៉ុស្តិក្រាំងយ៉ូវ ដេញតាមនិងពួនស្ទាក់ឃាត់បានជន សង្ស័យឈ្មោះ ជា ម៉ន ចំណែកឯឈ្មោះ រ៉ន ធិន ដែលជិះម៉ូតូរបស់ជនរងគ្រោះទាល់ចក្រក៏ផ្តួលម៉ូតូចោលរត់ គេចចូលព្រៃបាត់។ សមត្ថកិច្ចដកហូតបានទាំងម៉ូតូរបស់ជនរងគ្រោះ និងម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យ ជា ម៉ន កំពុងឃាត់សួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ចំណែកឯម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ បានប្រគល់ជូនម្ចាស់វិញ៕