ប្រធានាធិបតីហ្វ៊ីលីពីន​បដិសេធជួបជាមួយអគ្គលេខាធិការ អ.ស.ប

ចែករំលែក៖

ប្រធានាធិបតីហ្វ៊ីលីពីន លោក Rodrigo Duterte បានបដិសេធជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសឡាវ។

សារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បញ្ចាក់ថា បានទំនាក់ទំនងជាមួយ ភាគីហ្វ៊ីលីពីន ដើម្បីឲ្យមានជំនួបពិភាក្សារវាងប្រធានាធិបតី Rodrigo Duterte និងអគ្គលេខាធិការ លោកបានគីមូន បន្ទាប់ពីកិច្ចប្រជុំអាស៊ាន នៅក្នុងប្រទេសឡាវ ប៉ុន្តែត្រូវបានភាគីហ្វ៊ីលីពីនបដិសេធ។

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសថា ក្រៅកិច្ចប្រជុំកំពូលអាស៊ាន មានមេដឹកនាំ១១ប្រទេសត្រូវជួបពិភាក្សា នៅក្នុងរយៈពេលនៃកិច្ចប្រជុំកំពូលអាស៊ាន ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ប៉ុន្តែ លោក Duterte សម្រេចជួបពិភាក្សាជាមួយមេដឹកនាំ ៩ប្រទេសប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសហ្វ៊ីលីពីនលោក Charles Jose បានបញ្ចាក់ថា «សូមអស់លោកយល់ថា គាត់មិនទទួលជួបពិភាក្សានោះ សូមកុំយល់ច្រឡំនឹងគិតផ្ទុយ ដោយសារតែគាត់មិនមានពេលវេលាគ្រប់គ្រាន់»។

ការមិនព្រមជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបានមនុស្សមួយចំនួនលើកឡើងថា ដោយសារតែលោក Duterte ធ្លាប់បានប្រើពាក្យសម្តីធ្ងន់ៗទៅលើអង្គការសហប្រជាជាតិ ក្រោយពេលមានរបាយការណ៍ថ្កោលទោសដល់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សជាង ២ពាន់នាក់។ លោកឌូទឺទេរ ធ្លាប់បានគម្រាមដកខ្លួនចេញពីអង្គការសហប្រជាជាតិទៀតផង។

ប្រធានាធិបតីហ្វ៊ីលីពីន រងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកសម្លាប់មនុស្សជាច្រើន ដែលជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់។

កន្លងមកថ្មីៗប្រធានាធិបតីហ្វ៊ីលីពីន បានប្រកាសថា មេដឹកនាំនៅជុំវិញពិភពលោកគួរតែស្ដាប់លោកជាមុនសិន មុននិងនិយាយថា លោកបំពានសិទ្ធិមនុស្ស។ លោកនឹង ពិភាក្សាលើគ្រប់បញ្ហាជាមួយសមភាគីអាមេរិក នៅសប្តាហ៍ក្រោយ ប៉ុន្តែលោក Rodrigo Duterte ប្រមានថា លោកអូបាម៉ាត្រូវតែស្តាប់លោកនិយាយ មុនពេលលើកឡើងពីបញ្ហាសិទ្ធមនុស្ស។

នៅពេលដែលអ្នកសារព័ត៌មានសួរថា តើលោកនឹងចុះហត្ថលេខាស្តីអំពីសិទ្ធមនុស្សជាមួយលោកអូបាម៉ា ដែរឬទេ នៅក្នុងជំនួបពិភាក្សានាសប្តាហ៍ក្រោយ នៅក្នុងប្រទេសឡាវ? លោក Duterte បញ្ចាក់ថា វាអាស្រ័យលើស្ថានភាពជាក់ស្តែង។ លោកបញ្ជាក់ទៀតថា ជាដំបូងលោកអូបាម៉ា ត្រូវតែយល់ឲ្យច្បាស់ពីបញ្ហាហ្វ៊ីលីពីនកំពុងប្រឈមមុខ។

លោក Duterte បញ្ជាក់ទៅកាន់សារព័ត៌មានរ៉យទ័រថា « ពួកគាត់ចាំបាច់ត្រូវតែយលឲ្យបានច្បាស់ពីបញ្ហាសិទ្ធិមនុស្ស ។ ខ្ញុំសូមបញ្ចាក់ថា  សូមស្តាប់ខ្ញុំជាមុនសិន បញ្ហាគឺបែបនេះ ក្រោយមកទើបនិយាយពីសិទ្ធមនុស្ស»។

ការប្រកាសខាងលើរបស់ហ្វ៊ីលីពីន ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ថ្កោលទោសចំពោះសកម្មភាពប្រឆាំងការជួញដូរគ្រឿងញៀនរបស់លោក Duterte បានសម្លាប់មនុស្សជាង ២.០០០នាក់ចាប់តាំងពីខែឧសភា មកទល់ពេលនេះ។

តាមការប្រកាសរបស់សេតវិមានលោកអូបាម៉ា និងលើកឡើងពី ក្តីបារម្ភចំពោះសកម្មភាពសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនោះ។ មិនត្រឹមតែប៉ុណ្ណោះលោក Duterteក៏ប្រកាសផ្តល់ប្រាក់រង្វាន់ ៤៣.០០០ដុល្លារសម្លាប់មេក្លោងការពារបណ្តាញជួញដូរគ្រឿងញៀន៕

33 (1) 33 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print