មិនធម្មតា​មែន.! រថយន្តមួយគ្រឿងកំពុងដាក់លេខថយក្រោយជាន់ហ្គែរមួយទំហឹង ទៅបុករថយន្តចតចោល បាស់គូទឡើងលើមេឃ

ចែករំលែក៖

​ ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត LEXUS RX350 ជាន់ថយក្រោយមួយទំហឹង ជ្រុលទៅបុករថយន្ត១គ្រឿងទៀត បណ្តាលឲ្យខូចខាត និងបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

​ តាមការបញ្ជាក់ពីពលរដ្ឋ ក្បែរកន្លែងកើតហេតុបានអោយដឹងថា គេឃើញរថយន្ត KIA MORNING ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CB-7525 ឈប់ចតនៅមុខហាងកាត់សក់១កន្លែង លើកំណាត់ផ្លូវលេខ៥៣ លុះមួយសន្ទុះក្រោយមក ក៏មានរថយន្ត១គ្រឿងទៀត ម៉ាក LEXUS RX350 ពណ៌ស បើកបរដោយបុរសម្នាក់ សង្ស័យច្រលំហ្គែរ ស្មានថាជាហ្រ្វាំងថយក្រោយមួយទំហឹង កាត់ទទឹងផ្លូវ ជ្រុលទៅបុករថយន្ត KIA ដែលចតចោលនោះ បណ្តាលក្រឡាប់រថយន្ត KIA ។ រីឯរថយន្តឡិចសុីស បានកល់កង់ បណ្តាលអោយបាស់គូទឡើងទៅលើ ដូចថតរឿងកុន សំណាងមិនមានរងរបួស ដល់អ្នកបើកបរនោះទេ ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ក្នុងនោះភាគីខាង LEXUS បានសងសំណងការខូចខាតទៅកាន់ភាគីខាងរថយន្ត KIA ដើម្បីបញ្ចប់រឿងតែម្តង ៕

...

ដោយ ៖ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print