ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងធ្លាក់មកលើមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងបុមបៃរបស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយទឹកជំនន់តាមដងផ្លូវ រំខានដល់ជើងហោះហើរនិងបិទសាលារៀន។
យោងតាមនាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌា តំបន់មួយចំនួនក្នុងទីក្រុងMumbaiបានកត់ត្រាទឹកភ្លៀងលើសពី 140 មីលីម៉ែត្រនៅព្រឹកថ្ងៃទី 18 ខែសីហា ដែលបណ្តាលឱ្យរថយន្តជាច្រើនជាប់គាំងនៅលើផ្លូវលិចទឹក និងចរាចរណ៍មកជាប់គាំង។ អាជ្ញាធរបានចេញការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ទីក្រុងMumbaiនិងតំបន់ជុំវិញ ហើយបានជំរុញប្រជាជនឱ្យកម្រិតការធ្វើដំណើរទៅក្រៅដើម្បីធានាសុវត្ថិភាព។
អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សបីនាក់បានរងរបួសនៅពេលដែលជណ្តើរមួយបានដួលរលំនៅលើអគារពីរជាន់នៅក្នុងសង្កាត់ភាគខាងត្បូងនៃទីក្រុងកាលពីល្ងាចថ្ងៃទី 17 ខែសីហា។ យ៉ាងហោចណាស់ជើងហោះហើរចំនួន9 ទៅកាន់ទីក្រុង
បុមបៃត្រូវបានបង្ខំឱ្យលុបចោលការចុះចតនៅថ្ងៃទី 18 ខែសីហាដោយសារតែភ្លៀងធ្លាក់ខ្លាំង។ នាយកដ្ឋានឧតុនិយមព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅថ្ងៃទី១៨ និង១៩ សីហា ។
យោងតាមប៉ុស្តិ៍ NDTV ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះក៏បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់មនុស្សជាច្រើននៅក្នុងភូមិនានានៅក្នុងតំបន់ភ្នំហិមាល័យ៕ ដោយធីរីណា
រូបថត: AP