ភ្នំពេញ : លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា, ….វាជារឿងហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ មេដឹកនាំបែបនេះ នឹងនាំថៃ ដើរថយក្រោយ លក់មុខយុវជន ប្រជាជន និងបញ្ញវន្តថៃទាំងមូល ឱ្យរងភាពអាម៉ាសហើយ។ បើមេដឹកនាំបែបនេះ វាមិនស្មើនឹងយុវជន ប្រជាជនភាគច្រើន ដែលគេយល់ច្បាប់ និងការទូតរវាងរដ្ឋនិងរដ្ឋដែរ ជាពិសេសអ្នកនយោបាយបន្តវេនថៃបច្ចុប្បន្ន ដែលគេមានចំណេះដឹងគ្រប់គ្រាន់អាចធ្វើមូលវិចារណ៍សម្ដីនេះបាន។ តែយ៉ាងណា ខ្ញុំមិនចូលជ្រៅកិច្ចការផ្ទៃក្នុងថៃទេ ទុកជូនយុវជន ប្រជាជន និងបញ្ញវន្តថៃចុះ!….៕
ដោយ : សិលា
...