ខេត្តកណ្តាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកអំបិល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ករណីធ្វើឱ្យខូចខាតដោយចេតនា(វាយបំបែកកញ្ចក់រថយន្ត)។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ជនសង្ស័យនិងជនរងគ្រោះជាអ្នកជិតខាងគ្នាហើយជនសង្ស័យតែងតែស្រែឡូឡារករឿងជនរងគ្រោះជាញឹកញាប់។
នៅថ្ងៃវេលាម៉ោង កើតហេតុខាងលេីជនសង្ស័យឈ្មោះ សេង វុត្ថា ហៅ អាចិន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានស្រែកឡូឡាខឹងនិងមាន ការគំនំគំគួនជាមួយនិងជនរងគ្រោះឈ្មោះ តាន់ ដារា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករពីរឿងដែលជនសង្ស័យ បានចិញ្ចឹមមាន់ឲ្យជនរងគ្រោះបណ្ដាលឲ្យមាន់ងាប់ហើយជនរងគ្រោះខឹងនិងជន សង្ស័យហើយបានទារលុយថ្លៃមាន់វិញ ទើបជនសង្ស័យបានខឹងនិងជនរងគ្រោះហើយបានយកដុំថ្មគប់ដំបូល ផ្ទះរបស់ជនរងគ្រោះចំនួនពីរដុំថ្មនិងបានចូលទៅក្នុងផ្ទះជនរងគ្រោះ។
បន្ទាប់មកជួនសង្ស័យបានយកដែកទីបប្រភេទជ្រុងវាយទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះផ្នែកខាងក្រោយបណ្ដាលឱ្យបែក២កន្លែង។ ពេលធ្វេីសកម្មភាពរួចហើយជនសង្ស័យបានយកដុំថ្ម និងដែកទីបប្រភេទជ្រុងនោះយកទៅបោះចោលក្នុងទឹកព្រែកបាត់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
ករណីនេះជនរងគ្រោះចំនួន ០១ នាក់ដែលមានឈ្មោះ តាន់ ដារា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុក ស្អាង ខេត្តកណ្ដាលនិងជនសង្ស័យ១នាក់ត្រូវបានឃាត់ ខ្លួន មានឈ្មោះ សេង វុត្ថា ហៅ អាចិន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាលគ្មានសាររធាតុញៀនក្នុងទឹកនោមអវិជ្ជមាន (-)។
សម្ភារៈខូចខាតខូចខាតរួមមាន បណ្ដាលឱ្យបែកកញ្ចក់រថយន្ត(LEXUS RX400H)ផ្នែកខាងក្រោយចំនួន ០២ កន្លែង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕