ភ្នំពេញ៖ រថយន្តម៉ាកហ៉ីយ៉ាន់ដាយ ស្តារិច បេីកបរដោយបុរសជនជាតិចិនក្នុងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកនិងរបាំងថ្មពុះចែកផ្លូវបណ្ដាលឱ្យរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២៥ជិតក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញ បុរសជនជាតិចិនម្នាក់បានបេីករថយន្តម៉ាក ហ៉ីយ៉ាន់ដាយស្តារិច ពាក់ស្លាកលេខ ភ្នំពេញ2BC 8896បេីកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ហើយអ្នកបេីកបរស្ថិតក្នុងស្ថានស្រវឹងភាពស្រវឹង លុះមកដល់ចំនុចកេីតហេតុ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការក្រឡាប់ផ្ញើរជើងមួយចំហៀង រងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្ដាំយ៉ាងដំណំ តែមិនគ្រោះថ្នាក់ដល់មនុស្ស គ្រាន់តែអ្នកបេីកស្ថិតក្នុងស្ថានស្រវឹងត្រូវសមត្ថកិច្ចឃាត់ប្រគល់ឱ្យផ្នែកជំនាញចរាចរណ៍បន្ត ។
ដោយឡែករបាំងថ្មពុះចែកផ្លូវវិញរងការខូចខាតខ្ទាតរលំទ្រង់ទ្រាយដើមអស់មួយ៥កង់។
ក្រោយកេីតហេតុមធ្យោបាយរួមទាំងអ្នកបេីកបរ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយតាមនីតិវិធី ៕
