អន្តរជាតិ ៖ ថ្ងៃទី ១៩ ខែសីហា លោកស្រីMaoNing អ្នកនាំពាក្យ ក្រសួង ការបរទេស ចិន បាន ថ្លែង ក្នុង សន្និសីទសារព័ត៌មាន ថា នាពេលថ្មីៗនេះ ប្រទេស ចិន បាន រៀបចំ សកម្មភាព ជាច្រើន ដូច ជា មហាសន្និបាត ភាពវៃឆ្លាត សិប្បនិមិ្មតពិភពលោក មហាសន្និបាត មនុស្សយន្ត ពិភពលោក និង ការប្រកួត កីឡា មនុស្សយន្ត រូបរាង មនុស្ស ពិភពលោក ជាដើម ដោយ បាន បង្ហាញ ពី សមិទ្ធផល នៃការ ច្នៃប្រឌិត ថ្មី ផ្នែក ភាពវៃឆ្លាត សិប្បនិម្មិតនិង មនុស្សយន្ត ក៏ បាន កសាង វេទិកា សម្រាប់ ការ ផ្លាស់ប្តូរ និង កិច្ចសន្ទនា ផ្នែក បច្ចេកវិទ្យានិង វិទ្យាសាស្ត្រ ឈានមុខ និង ឧស្សាហកម្ម នាពេលអនាគត ផងដែរ ។
លោកស្រីMaoNingបន្តទៀតថា ជា និច្ចកាល ភាគី ចិន តែងតែ សម្គាល់ឃើញ ថា មានតែ ការ បើកចំហ និង កិច្ចសហប្រតិបត្តិការ ទើប បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ ច្នៃប្រឌិតថ្មី ហើយ មនុស្សជាតិ ទើប អាច រីកចម្រើន ។ “យើង រីករាយ បង្កើន ការផ្លាស់ប្តូរ និង កិច្ច សហប្រតិបត្តិការ ជាមួយប្រទេស នានា ដើម្បីធ្វើ ឱ្យ សមិទ្ធផល ថ្មី ផ្នែក បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ផ្តល់ កម្លាំង ចលករ សម្រាប់ ជំរុញ ដល់ ទំនើបកម្ម ពិភពលោក ៕
ប្រភព ៖ (CCFR)